មន្ត្រី​ជំនាញ​នៅ​ពី​ក្រោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ ឱរ៉ាល់

សំឡេង​រណារ​អារ​ឈើ​បាន​លាន់​ឮ​រំពង​ព្រៃ នៅ​ក្នុង​បរិវេណ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ ឱរ៉ាល់ ចំណែក​ឯ​ឈើ​ជាច្រើន​ត្រូវ​បាន​គរ​ទុក​ដើម្បី​រង់ចាំ​ឈ្មួញ​មក​ទិញ ហើយ​គោយន្ត​ក៏​បាន​ចាប់​ផ្តើម​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ ដោយ​ពុំ​មាន​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ចេញ​មក​ការពារ​ក្រៅ ពី​អង្គុយ​យក​លុយ​ពី​ឈ្មួញ​ឈើ​ទាំង​នោះ​ឡើយ។ ទឹក​មុខ​ក្រៀម​ក្រំ ដោយ​សារ​តែ​ឃើញ​វិនាសកម្ម​ព្រៃឈើ​ដែល​ធ្លាប់​តែ​គ្រប​ដណ្តប់​នៅ​ក្នុង​តំបន់ ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​កុមារភាព ព្រះ​តេជគុណ សំ គឹមសាត ព្រះ​ជន្ម ៦៥ វស្សា ជា​អ្នក​ដែល​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ជំនួស​មន្ត្រី ជំនាញ​បាន​មាន​សង្ឃដីកា​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ ភ្នំ ឱរ៉ាល់ គឺ​កើត​ឡើង​តាម​រយៈ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដូចជា​ក្រុមហ៊ុន លី យ៉ុងផាត់ កាប់​ឈើ​ដើម្បី​ដាំ​អំពៅ និង​ក្រុមហ៊ុន ចិន អេច អិល អេច កាប់​ឈើ​ដើម្បី​ដាំ​ពោត រួម​ទាំង​អ្នក​ដែល​រក​ស៊ី​កាប់​ឈើ​ប្រណីតៗ​នៅ​ក្នុង​ស្រុក ឱរ៉ាល់ នេះ។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា៖ «ឈ្មោះ គា ជា​អ្នក​ទទួល​ទិញ​ធំ​ដើម្បី​យក​ទៅ​លក់ ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ចំណែក​អ្នក​ដើរ​ប្រមូល​ទិញ​នៅ​ក្នុង​ភូមិ​យក​ទៅ​លក់​ឲ្យ​ឈ្មោះ គា គឺ​ឈ្មោះ ខា»។ ...

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/index.php/national/1-national-news/108152-2013-12-20-03-11-37