កូន​ប្រុស​លោក សុខ អាន ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​អង្ករ

កូន​ប្រុស​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន និង​ជា​កូន​ប្រសា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា ដែល​ជា​ស្ថាប័ន​តំណាង​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ថ្នាក់​ជាតិ។ លោក សុខ ពុទ្ធិវុធ អគ្គ​នាយក​ក្រុមហ៊ុន សោម៉ា គ្រុប ដែល​កំពុង​ដំណើរការ​ពាណិជ្ជកម្ម​ជាច្រើន​រួម​មាន រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ផង​ដែរ​នោះ ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​លើស​លប់​ធៀប​នឹង​បេក្ខភាព​ផ្សេង​ទៀត។ លោក​ទទួល​បាន​សំឡេង​គាំទ្រ ៧៥ ភាគរយ​នៃ​សំឡេង​ឆ្នោត​សរុប​ដែល​មាន ១៩៥ សំឡេង។ លោក​បាន​ថ្លែង​បន្ទាប់​ពី​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​ថា៖ «បញ្ហា​ក្នុង​វិស័យ​ស្រូវ​អង្ករ​មាន​ច្រើន តែ​បញ្ហា​ដែល​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សមាជិក​របស់​យើង​មួយ​ចំនួន​គឺ បញ្ហា​គុណភាព ធ្វើ​ម៉េច​ឲ្យ​ស្រូវ​យើង​បាន​គុណភាព​ល្អ ចូល​ស្តង់ដារ​គេ។ ទន្ទឹម​នឹង​នោះ​គឺ​បញ្ហា​ហិរញ្ញវត្ថុ និង​ហិរញ្ញប្បទាន​ផ្សេងៗ​ដែល​ជួប​កង្វះ​ខាត»។ …

ចាន់ មុយហុង និង Eddie Morton
http://www.postkhmer.com/business/business/114570-2014-05-20-04-20-49