លោក ហ៊ុន សែន ថ្លែង​កោត​សរសើរ​ពីការ​រីក​ចម្រើន​នៅ​​ក្នុង​​រាជ​ធានី​ភ្នំពេញ​ អំឡុង​​ពិធី​សម្ពោធ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ

លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀតយក​ឱកាស​​នៃ​ពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​ស្ទឹង​មាន​​ជ័យ ក្នុង​រាជធានីភ្នំពេញ​ កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​កោត​សរសើរ​​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​​ប្រឹង​ប្រែងអភិវឌ្ឍ​រាជ​ធានី​ភ្នំពេញ និង​ព្រមានប្រជា​ពល​រដ្ឋក្រី​ក្រ​កុំឲ្យ​សង់​លំនៅដ្ឋាន​ក្រោម​ស្ពាន​ថ្មី ដែល​ចំណាយ​​ទឹក​ប្រាក់​សាងសង់​អស់​ចំនួន​១៩​លាន​ដុល្លារ​នេះ​។ លោក ហ៊ុន សែន ក៏បាន​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​រំឭក​ដាស់​តឿន​ដល់​លោក បា៉ សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ ​ផង​ដែរ អំពី​​អាណត្តិ​​មាន​កំណត់​របស់​លោក​ក្នុង​មុខ​តំណែង​ជា​អភិបាល​រាជ​​ធានី​ ហើយ​បាន​​ប្រាប់​​ឲ្យ​លោក​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​តាម​ផ្លូវ​ និង​ខិត​ខំ​ឲ្យ​​បាន​​​​​ខ្លាំង​​​​​ក្លា​​​ថែម​​​ទៀត​​​ក្នុងការ​បង្កើត​សេវា​ដឹកជញ្ជូន​​សាធារណៈ​ មុន​ពេល​លោក​ចូល​និវត្ត។ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/18030/