កម្ពុជា​នឹង​ពិចារណា​កែប្រែ​អត្រា​ពន្ធ​លើ​ឧស្សាហកម្ម​រ៉ែ

រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​ពី​ការ​ផ្លាស់ប្តូរ​ដ៏ច្រើន​លើ ច្បាប់​រុករក​ធនធាន​រ៉ែ​របស់​កម្ពុជា ដែល​រួមមាន​ការ​គិត​ឡើង​វិញ​ពី​អត្រា​តម្លៃ​ពន្ធ​ខ្ពស់​ក្នុង​វិស័យ​នេះ​ផង ដែរ។ ដោយ​លើក​ឡើង​ពី​ការ​ពិភាក្សា​ធ្វើ​ឡើង​ជាមួយ​តំណាង​ឧស្សាហកម្ម​រុករក​រ៉ែ​អូស្ដ្រាលី​ភាគ​ខាង​លិច​កាលពី​សប្ដាហ៍​មុន​លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ថា ពន្ធ​លើ​ប្រតិបត្តិការ​រុករក​ធនធាន​រ៉ែ និង​ប្រេង និង​ឧស្ម័ន ៣០​ភាគរយ​ដែល​មាន​ស្រាប់​របស់​កម្ពុជា​គឺ​ហួស​សម័យ​ហើយ​។ លោក​ថ្លែង​ថា​៖ «​តាម​ទស្សនៈ​របស់​ខ្ញុំ និង​ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ដល់​ភាគី​ទាំង​ពីរ ខ្ញុំ​ចង់​និយាយ​ថា អត្រាពន្ធ​៣០​ភាគរយ​បច្ចុប្បន្ន​គួរ​តែ​បញ្ចុះ​មក​នៅ​ត្រឹម​ប្រហែល ២០​ភាគរយ​»។ លោក​បន្ថែម​ថា ក្រសួង មិន​ទាន់​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ​ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​ការ​ស្នើសុំ​នេះ​។ …

Eddie Morton
http://www.postkhmer.com/business/business/114493-2014-05-19-04-07-22