ព័ត៌មាន
មេដឹកនាំកម្មករប្រឆាំងនឹងច្បាប់សហជីពថ្មី
មេដឹកនាំកម្មករនានានៅកម្ពុជាបានបង្ហាញការព្រួយបារម្ភរបស់ខ្លួនទៅលើសំពាធដែលបានដាក់នៅលើសេរីភាពរបស់ពួកគេដើម្បីរៀបចំ និងប្រមូលផ្តុំកម្មកររោងចក្រកាត់ដេរក្រោមការអនុវត្តច្បាប់សហជីពដ៏ចម្រូងចម្រាស់កាលពីដើមឆ្នាំនេះ។ ...
នឿ វណ្ណារិន
http://www.voacambodia.com/a/labor-leaders-speak-out-against-union-law/3403414.html
ធនាគារ Maybank ណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទនៅកម្ពុជា
ធនាគារ Maybank បានណែនាំកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួននៅកម្ពុជា ដែលរួមបញ្ជូលទាំងសមត្ថភាពជាក់ស្តែងដែលកើនឡើង និង QR code reader សម្រាប់អតិថិជនងាយស្រួលក្នុងការស្វែងរកទីតាំងសាខាធនាគារ Maybank ដែលនៅជិតពួកគេ។ ...
ក្រុមការងារ The Star Online
http://www.thestar.com.my/business/business-news/2016/07/05/maybank-introduces-mobile-banking-app-to-cambodia/
គ្រោះថ្នាក់ចរាចរណ៍ជាមូលហេតុនៃការស្លាប់នាំមុខគេនៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុនៃការស្លាប់នាំមុខគេនៅកម្ពុជា ដែលមិនត្រឹមតែបានបំផ្លាញអាយុជីរិតមនុស្ស ប៉ុន្តែវាបានបំផ្លាញទាំងសីលធម៌ជាតិ សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍនានា នេះបើតាមការរៀបរាប់របស់អ្នកឯកទេសខាងសុវត្ថិភាពផ្លូវថ្នល់បានប្រាប់ Hello VOA តាមកម្មវិធីសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃពុធ។ ...
ឌី ខេមបូលី
http://www.voanews.com/content/traffic-accidents-are-leading-cause-of-death-in-cambodia/3403777.html
ក្រសួងពាណិជ្ជកម្មសហការជាមួយវីងលើសេវាទូទាត់
ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីងលើសេវាទូទាត់ដែលនឹងធ្វើឲ្យវីងក្លាយជាធនាគារទីបួនលើការទូទាត់សេវាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម។ ...
Hor Kimsay
http://bit.ly/29kFBAn
ក្រុមស្ត្រីជិះម៉ូតូជនជាតិឥណ្ឌាលើកម្ពស់ការអប់រំសម្រាប់ក្មេងស្រី
ក្រុមស្ត្រីជិះម៉ូតូជនជាតិឥណ្ឌាបួននាក់ ដែលបានធ្វើដំណើរដោយម៉ូតូ អស់រយៈចំងាយជាង ១០,០០០ គីឡូម៉ែត្រឆ្លងកាត់អាស៊ី ដើម្បីលើកកម្ពស់ការអប់រំសម្រាប់ក្មេងស្រី បានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ហើយបានជួបជាមួយឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស។ ...
សាន ប៉ុនស៊ីម
http://www.khmertimeskh.com/news/26845/indian-bikers-promote-education-for-girls/
WB: កម្ពុជាលោតចេញពីប្រទេសដែលមានចំណូលទាប
ធនាគារពិភពលោកបានធ្វើការកែតម្រូវជាផ្លូវការពីឋានៈសេដ្ឋកិច្ចរបស់កម្ពុជាពីក្រុមប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានប្រាក់ចំណូលកណ្ដាលទាបជាការចាត់ថ្នាក់ដែលក្រុមសេដ្ឋវិទូរំពឹងថានឹងនាំឲ្យមានការកាត់បន្ថយជំនួយបរទេស និងភាពអនុគ្រោះពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/29i8zoy
បញ្ហាប្រឈមនៅតែបន្តសម្រាប់ការលុបបំបាត់អំពើហឹង្សាក្នុងស្រុក
ភាពយឺតយ៉ាវក្នុងអន្តរាគមពីសំណាក់តុលាការនិងនគរបាល កង្វះខាតយ៉ាងខ្លាំងក្នុងការផ្តល់សេវាសុខភាពផ្លូវចិត្តនិងកង្វះខាតកញ្ចប់ថវិការរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហានេះ ត្រូវបានចាត់ទុកជាចំនុចប្រឈមសម្រាប់កម្ពុជាក្នុងការលុបបំបាត់អំពើហឹង្សាមកលើស្ត្រី នេះបើយោងតាមការលើកឡើងនៅក្នុងសន្និសិតកាលពីម្សិលមិញ។ ...
Erin Handley and Chin Sreyleap
http://www.phnompenhpost.com/national/ongoing-challenges-kingdoms-efforts-end-domestic-violence
ពិធីបុណ្យទេសចរណ៍ទន្លេមេគង្គឆ្នាំ២០១៦ នឹងធ្វើឡើងនៅខេត្តព្រះសីហនុ
ពិធីបុណ្យទេសចរណ៍ទន្លេមេគង្គឆ្នាំ២០១៦ដែលនឹងត្រូវធ្វើឡើងនៅខេត្តព្រះសីហនុដែលជាខេត្តមួយនៃទិសដៅទាក់ទាញទេសចរណ៍បំផុតរបស់ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចូលរួមច្រើននៅខេត្តនេះ។ ...
ជា វណ្ណៈ
http://bit.ly/29eFzgi
កម្ពុជា និងមីយ៉ាន់ម៉ាប្រកាន់ជំហររួមគ្នាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាបានរំលឹកឡើងវិញពីការគាំទ្ររបស់ខ្លួនសម្រាប់ដំណោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះទឹកដីរួមទាំងប្រទេសចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត បន្ទាប់ពីកិច្ចប្រជុំវរវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតដែលទើបនឹងតែងតាំងថ្មីរបស់មីយ៉ាន់ម៉ានៅកម្ពុជា។ ...
ក្រសួងពាណិជ្ជកម្ម គ្រោងបំពាក់ឧបករណ៍ចល័តពិនិត្យគុណភាពទំនិញ និងអាហារ
ក្រសួងពាណិជ្ជកម្ម បានបង្ហាញផែនការដើម្បីដំឡើងឧបករណ៍ត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលហួសកាលបរិច្ឆេទក្នុងគោលបំណងធ្វើឲ្យប្រជាជនមានទំនុកចិត្តក្នុងការប្រើប្រាស់ទំនិញនាំចូល និងអាហារ។ ...
ជា វណ្ណៈ
http://bit.ly/29cUT8a
ក្រុមហ៊ុន KMile ចាប់ផ្តើមសេវាដឹកទំនិញតាមអាកាសមកប្រទេសកម្ពុជា
ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...
ចេង សុខហ័ង
http://bit.ly/29myklm
សត្វគោបានងាប់ទាំងវ៉ូងនៅភាគឦសាននៃប្រទេស
មានភ្លៀងធ្លាក់តិចតួចនៅក្នុងតំបន់ដីបែកក្រហែងនៅស្រុកក្រឡាញ។ អណ្តូងត្រូវបានរីងទឹក និងសត្វគោជាច្រើនក្បាលបានងាប់។ ទន្ទឹមនឹងនោះ ប្រជាជនបានធ្លាក់ខ្លួនឈឺផងដែរ។ ...
Aisha Down
https://www.cambodiadaily.com/news/mass-cattle-deaths-scar-countrys-northeast-114997/
មន្ត្រីកងរាជអាវុធហត្ថត្រូវបានរំលឹកឱ្យការពាររដ្ឋាភិបាល
កាលពីម្សិលមិញ នៅក្នុងជំនួបនៃកិច្ចពិភាក្សាសមិទ្ធិផលការងារក្នុងរយៈពេល០៦ខែដំបូងនៃឆ្នាំនេះជាមួយមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថជាតិ មន្ត្រីនគរបាលត្រូវបានរំលឹកអំពីកាតព្វកិច្ចក្នុងកិច្ចការពារ រដ្ឋាភិបាលស្របច្បាប់និងបញ្ឈប់បដិវត្តព័ណ ដែលគម្រាមកំហែងដល់រដ្ឋអំណាចនេះ។ ...
វង្ស សុខហេង
http://www.phnompenhpost.com/national/rcaf-officials-told-protect-govt
ក្រុមហ៊ុន blue-chip របស់ថៃកំពុងសម្លឹងមើលឱកាសនៅកម្ពុជា
ប្រទេសកម្ពុជា គឺជាជម្រើសមួយដែលមានសក្តានុពលសម្រាប់ក្រុមហ៊ុន blue chip មួយដែលមានមូលដ្ឋាននៅប្រទេសថៃដែលចង់ពង្រីកក្រុមហ៊ុនរបស់ខ្លួននៅក្នុងតំបន់អាស៊ាន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26836/thai-blue-chip-eyes-cambodia/
បាតុកម្មថ្ងៃចន្ទព័ណខ្មៅលើកទី០៩បញ្ចប់ដោយហឹង្សានិងការគម្រាមកំហែង
កាលពីថ្ងៃចន្ទនៅរាជធានីភ្នំពេញ អ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានធ្វើបាតុកម្មលើទី០៩ក្នុងថ្ងៃចន្ទព័ណខ្មៅ ដោយបញ្ចប់ដោយការវាយប្រហារដោយហឹង្សារវាងបាតុករនិងអ្នកសន្តិសុខ។ ...
ប៉ែន សុខហ៊ាន និង George Wright
https://www.cambodiadaily.com/news/ninth-black-monday-sees-clashes-threats-115003/
គម្រោងអង្គការUNESCOចាត់វិធានការផ្លាស់ទីភូមិប្រជាពលរដ្ឋចេញពីភ្នំគូលេន
អ្នកភូមិប្រមាណរាប់រយនាក់ដែលកំពុងរស់នៅក្នុងតំបន់ភ្នំគូលេនដែលជាទីតាំងប្រវត្តិសាស្ត្រនៃខេត្តសៀមរាបត្រូវបានជូនដំណឹងថាពួកគាត់នឹងត្រូវតម្រូវឱ្យផ្លាស់ទីចេញដើម្បីជាកិច្ចការពារទៅកាន់តំបន់បេតភណ្ឌជាតិមួយនេះដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់UNESCO។ ...
Thik Kaliyann
http://www.phnompenhpost.com/national/unesco-push-will-clear-villagers-kulen-mountain
កិច្ចពិភាក្សានៅទីក្រុងសេអ៊ូលពីវិស័យកសិកម្មនៅកម្ពុជា
មជ្ឈមណ្ឌលអាស៊ានកូរ៉េបានធ្វើជាម្ចាស់ផ្ទះសម្រាប់សិក្ខាសាលាមួយដើម្បីលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ដោយសហការរៀបចំជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាស្តីអំពី”បរិស្ថានវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា” ត្រូវបានប្រារព្ធនៅសណ្ឋាគារ Shilla ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៩ មិថុនា។ មានអ្នកចូលរួមជនជាតិកូរ៉េប្រមាណ ៧០នាក់។ ...
លី រ៉ាឆែល
http://www.koreatimes.co.kr/www/news/nation/2016/07/176_208500.html
ក្រសួងសុខាភិបាលព្រមានពីការឆ្លងជម្ងឺគ្រុនឈាមក្នុងអត្រាគ្រោះថ្នាក់
មន្ត្រីក្រសួងសុខាភិបាលបានធ្វើការព្រមានអំពីអត្រាកំណើននៃជម្ងឺគ្រុនឈាមក្នុងឆ្នាំនេះនៅទូទាំងប្រទេស ខណៈដែលមេរោគនេះមានអ្នកឆ្លងក្នុងអត្រាខ្ពស់ជាងធម្មតា ដោយក្នុងនោះខេត្តមណ្ឌលគិរីមានកំណើនករណីជម្ងឺគ្រុនឈាមយ៉ាងឆាប់រហ័សនិងគ្រោះថ្នាក់បំផុត។ ...
អ៊ូច សូនី
https://www.cambodiadaily.com/news/health-ministry-warns-of-a-spike-in-dengue-114967/
ពុទ្ធីវុធ ប្តេជ្ញាស្រោចស្រង់ឧស្សាហកម្មអង្ករ
លោក សុខ ពុទ្ធីវុធ កូនប្រុសលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន និងជាកូនប្រសាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជាថ្មីម្តងទៀតសម្រាប់អាណត្តិទី ២ ជាមួយនឹងការប្ដេជា្ញក្នុងការដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មនេះ។ ...
ចេង សុខហ័ង
http://bit.ly/29iIgdQ
អភិបាលស្រុកថ្មគោលរងការចោទ ប្រព្រឹត្តអំពើពុករលួយ
លិខិតអនាមិកជាច្រើនសន្លឹកដែលចោទប្រកាន់អភិបាលស្រុកថ្មគោលថាបានប្រើថវិការដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនត្រូវបានជនអនាមិកបាចកាលពីព្រឹកថ្ងៃសៅរ៍នៅកណ្តាលក្រុងបាត់ដំបងនេះបើតាមមន្ត្រីនគរបាល និងអភិបាលខេត្ត បានលើកឡើង។ អធិការនគរបាលស្រុកថ្មគោល លោក អៀង ស៊ីត្រា បាននិយាយថា៖ «លិខិតនោះបានចោទអភិបាលស្រុកថ្មគោល តែគេបោះវានៅទីរួមខេត្តបាត់ដំបង ឯណោះ ហើយនគរបាលខេត្តជាអ្នករ៉ាប់រងរឿងនេះ»។ ...
ប៉ាវ ស៊ុយ
http://bit.ly/29s7K9K
ការប្រែប្រួលអាកាសធាតុខូចខាត ផ.ស.ស. កម្ពុជា ប្រមាណ១០ភាគរយ
បាតុភូតបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលត្រូវបានគេព្យាករណ៍ថាបានធ្វើឲ្យផលិតផលសរុបក្នុងស្រុក(ផ.ស.ស.)កម្ពុជាបាត់បង់ប្រមាណ ១០ ភាគរយកាលពីឆ្នាំ២០១៥។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈដែលស្ថាប័នមួយនេះប្រកាសផ្តល់ចំនួនប្រមាណ ៩៦ លានដុល្លារគាំទ្រកម្ពុជា ក្នុងកម្មវិធីភាពធន់នៃការប្រែប្រួលអាកាសធាតុ។ ...
ជា វណ្ណៈ
http://bit.ly/29cFnK2
គជប ប្រកាសជ្រើសរើសបុគ្គលិកជាង ៧០០ នាក់សម្រាប់ចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសថានឹងជ្រើសរើសបុគ្គលិកចំនួន ៧៤១ នាក់ក្នុងកិច្ចសន្យាដែលមានរយៈពេលខ្លីហើយប្រមាណ ៥៩១ នាក់ក្នុងចំណោមពួកគេទាំងនោះនឹងធ្វើជាគ្រូបណ្តុះបណ្តាសម្រាប់ហ្វឹកហ្វឺននឹងឃ្លាំមើលការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកហើយនីតិវិធីច្បាប់សម្រាប់គម្រោងនេះគ្រោងនឹងអនុវត្តនៅដើមឆ្នាំក្រោយសំរាប់ឃុំជាង ១៦០០ នៅទូទាំងប្រទេស។ ...
វង្ស សុខេង
http://bit.ly/29cHQEh
ច្បាប់ចាយវាយថវិការបស់អាមេរិកភ្ជាប់ជំនួយដើម្បីបញ្ចប់ការប្រើហិង្សារបស់រដ្ឋាភិបាល
ច្បាប់ចាយវាយថវិកាដែលអនុម័តដោយគណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិក(U.S. Senate Appropriations Committee) កាលពីសប្តាហ៍មុនស្នើឱ្យបញ្ចប់ការផ្តល់ជំនួយអាមេរិកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយសារការយាយីរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំងនិងសង្គមស៊ីវិល។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32700
កម្មករដេកយាមរោងចក្រទារសំណង ខណៈ ILO រកឃើញភាពប្រសើរ
កម្មកររោងចក្រ Chung Fai នៅចាក់អង្រែក្រោមខណ្ឌមានជ័យជិត ២០០ នាក់បានដេកយាមរោងចក្រព្រោះខ្លាចម្ចាស់លួចដឹកអីវ៉ាន់ចេញ និងបិទរោងចក្រដោយមិនបើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អតីតភាពខណៈដែលអង្គការ ILO បានចេញរបាយការណ៍ស្តីពីរោងចក្រកាន់តែប្រសើរបានរកឃើញភាពវិជ្ជមានបើទោះជាមានរោងចក្រខ្លះមិនអនុវត្តតាមច្បាប់ក៏ដោយ។ ...
សែន ដាវីត
http://bit.ly/29cIPEy