អ្នក​ភូមិ​ខេត្តរតនគិរី​ជាង​២០​គ្រួសារ​ប្តឹង​ចោទ​ក្រុមហ៊ុន​ចម្ការ​ដូងប្រេង​ថា​មិន​បើកប្រាក់​ឲ្យ​ពួក​គាត់​

អ្នក​ភូមិ​ជាង​២០​គ្រួសារ​ដែល​ធ្វើការ​នៅ​លើក​ចម្ការ​ដូងប្រេង​ដ៏​ចម្រូងចម្រាស​មួយ​របស់​ក្រុមហ៊ុន​ Hoang​ Anh​ Lumphat​ នៅ​ក្នុង​ខេត្តរតនគិរី​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​កដោយ​ចោទប្រកាន់​ម្ចាស់​ក្រុមហ៊ុន​នេះ​ថា​ មិន​បាន​បើកប្រាក់​មួយ​ខែ​ឲ្យ​ពួក​គាត់​។​ ​លោក​ ​ឡោ​ ​សុផល​ ​បាន​និយាយ​ថា​ លោក​ និង​អ្នក​ភូមិ​២២​គ្រួសារ​ទៀត​ ​សរុប​មាន​គ្នា​៤២​នាក់​ត្រូវ​បាន​ក្រុមហ៊ុន​សន្យា​ថា​ នឹង​បើកប្រាក់​ឲ្យ​ពួក​គាត់​នៅ​រៀង​រាល់​ចុងខែ​នៅ​ ពេល​ពួក​គាត់​ចាប់ផ្តើម​ជម្រះ​ស្មៅ​នៅ​ក្នុង​ចម្ការ​ដូងប្រេង​នោះ​កាលពី​ថ្ងៃ​ទី​១៩​ខែមករា​ ប៉ុន្តែ​មិន​បាន​បើកប្រាក់​ឲ្យ​មួយ​រៀល​ឡើយ​នៅ​ពេល​ពួក​គាត់​ឈប់​ធ្វើការ​កាលពី​ថ្ងៃ​ច័ន្ទ​ និង​បាន​ដាក់​ពាក្យបណ្ដឹង​។​ … ​លោក​ ធឿ​ន​ លៀក​ អ្នកគ្រប់គ្រង​ចម្ការ​ដូងប្រេង​បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​មិន​បើកប្រាក់​ឲ្យ​គ្រួសារ​ទាំងនោះ​ទេពី​ព្រោះ​ពួក​គាត់​ជម្រះ​ស្មៅ​មិន​បាន​ល្អ​។​ ដោយ​បដិសេធ​មិន​និយាយ​លម្អិត​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​យើង​មិន​បើកប្រាក់​ឲ្យ​ពួក​គាត់​ទេ​ ពីព្រោះ​ពួក​គាត់​មិន​បាន​អនុវត្ត​តាម​បទដ្ឋាន​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​”​។​ …​

អូន ភាព
http://www.cambodiadailykhmer.com/news/11521/