លោក ហ៊ុន សែន ជំរុញឲ្យបញ្ចេញច្បាប់ដែលបក្សប្រឆាំងថា មានចេតនាកម្ចាត់ សម រង្ស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀតបានជំរុញឲ្យមានការចែងនៅក្នុងច្បាប់ដោយតម្រូវមិនឲ្យមេដឹកនាំគណបក្សនយោបាយកាន់សញ្ជាតិពីរឡើយដែលវិធានការនេះត្រូវបានគណបក្សប្រឆាំង និងអ្នកវិភាគយល់ថាជាវិធានការដើម្បីកម្ចាត់លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស និងជាយុទ្ធសាស្រ្តដើម្បីបន្តបំបែកបំបាក់មេដឹកនាំគណបក្សប្រឆាំង។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកាលពីម្សិលមិញថាលោក សម រង្ស៊ី មិនអាចយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនយោបាយតាមរយៈយុទ្ធនាការអំពាវនាវឲ្យបរទេសដាក់សម្ពាធលើកម្ពុជាបានទេដូចជានាពេលថ្មីៗនេះលោក សម រង្ស៊ី បានអំពាវនាវឲ្យសហភាពអឺរ៉ុបកាត់ជំនួយ។ …
វង្ស សុខេង និង មាស សុខជា
http://bit.ly/1YOL6rR