នគរបាល​រុះរើ​តង់​របស់​អ្នក​ភូមិ​នៅ​ក្នុង​ខេត្តក្រចេះ​ជា​លើក​ទី​២ ​បន្ទាប់​ពី​ពួក​គាត់​បាន​វិល​មក​វិញ​

​កាលពី​ម្សិលមិញ​ ​នគរបាល​ខេត្តក្រចេះ​បាន​រុះរើ​តង់​ស្នាក់​នៅ​បណ្ដោះអាសន្ន​របស់​អ្នក​ភូមិ​ប្រហែល​៣០០​គ្រួសារ​ ​ដែល​ជាប់ចោទ​ថា​ ​បាន​រស់នៅ​លើ​ដី​របស់​រដ្ឋ​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស​មួយ​ ​គឺ​មាន​រយៈពេល​ពី​រស​ប្ដា​ហ៍​បន្ទាប់​ពី​ពួក​គេ​បាន​បង្ខំ​ឲ្យ​គ្រួសារ​ជា​ច្រើន​ក្នុង​ចំណោម​គ្រួសារ​ដដែល​នេះ​ចេញពី​តំបន់​នេះ​។​ … ​លោក​ ចាន់​ សុ​គី​ម​ អធិការ​នគរបាល​ស្រុក​ស្នួល​បាន​មាន​ប្រសាសន៍​ថា​ ​តង់​ចំនួន​១០០​ត្រូវ​បាន​រុះរើ​កាលពី​ម្សិលមិញ​។​ អ្នកស្រី​ ស៊ិ​ន​ ណា​រី​ ដែល​តង់​របស់​គាត់​ត្រូវ​បាន​រុះរើ​នោះ​ ​បាន​និយាយ​ថា​ នគរបាល​បាន​យក​រណារ​អារផ្តាច់​បង្គោល​តង់​របស់​ពួក​គាត់​ផ្ដួល​តែ​ម្ដង​ ហើយ​អ្នកស្រី​បាន​ចោទ​រដ្ឋាភិបាល​ថា​ បាន​ប្លន់​យក​ដី​របស់​ពួក​គាត់​។​ អ្នកស្រី​បាន​និយាយ​ថា​ “ ​ខ្ញុំ​មិន​ព្រម​ចាក​ចេញពី​ដី​នេះ​ទេ​ ​ពីព្រោះ​គ្រួសារ​ខ្ញុំ​រស់នៅ​ទី​នេះ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​”​។​ ​ដោយ​មិន​ខ្លាច​បាត់បង់​ជម្រក​ ​អ្នក​ ​ស្រី​ ណា​រី​ ​បាន​និយាយ​ថា​ ​អ្នកស្រី​នឹង​មិន​ចាក​ចេញពី​កន្លែង​នេះ​ទេ​ ​ហើយនឹង​បន្ត​ធ្វើ​ការងារ​នៅ​ចម្ការ​ដំឡូង​មី​របស់​គាត់​នៅ​ក្បែរ​នោះ​ដដែល​។​ … ​

អូន ភាព
http://www.cambodiadailykhmer.com/news/11213/