នឹង​មាន​ក្រុម​នគរបាល​ត្រួតពិនិត្យ​ការងារ​លើ​នគរបាល​ចរាចរ​

ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ ​ដែល​ល្បី​ខាង​ស៊ីសំណូក​នោះ​ ឆាប់ៗ​នេះ​នឹង​ត្រូវ​ពិនិត្យ​តាមដាន​ដោយ​អង្គភាព​នគរបាល​ចល័ត​ថ្មី​មួយ​ ​ដើម្បី​ធានា​ថា​ ​ពួក​គេ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​ច្បាប់​។​ ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៧ ​ខែកុម្ភៈ​ថា​ ​អង្គភាព​ពិសេស​តាមដាន​ការ​អនុវត្ត​ច្បាប់​ចរាចរ​នឹង​ធានា​ថា​ ​នគរបាល​ចរាចរ​មិន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ “​អាណា​ធិ​ប​តេ​យ្យ​”  ​ប្រចាំការ​នៅ​ប៉ុស្តិ៍​របស់​ខ្លួន​ ​ចងក្រង​ឯកសារ​គ្រោះថ្នាក់​ចរាចរ​ ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ​មិន​បំផ្លាញ​កេ​រ៌្តិ​ឈ្មោះ​ ​ឬ​កិត្តិយស​របស់​នគរបាល​ជាតិ​។​ ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ “​អង្គភាព​នេះ​មាន​ភារកិច្ច​ពិនិត្យ​តាមដាន​ ​និង​ទប់ស្កាត់​សកម្មភាព​របស់​មន្ត្រី​នគរបាល​ចរាចរ​នៅ​ក្នុង​រាជធានី​ ​ដែល​រំលោភច្បាប់​”​។​ សេចក្តី​ប្រកាស​នេះ​ផ្តល់​សេចក្តី​លម្អិត​តិចតួច​ ​ក្រៅពី​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​លោក​វរសេនីយ៍ឯក​ ​ហេង​ ​ច័ន្ទ​ធា​រី​ ​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​  ​និង​ជា​អតីត​នាយការិយាល័យ​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​ ​ដែល​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ដឹកនាំ​អង្គភាព​ថ្មី​នេះ​។​ ​លោក​វរសេនីយ៍ឯក​ ​ច័ន្ទ​ធា​រី​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការងារ​ថ្មី​របស់​លោក​ទេ​កាលពី​ម្សិលមិញ​នេះ​។​ …

ឃួន ណារីម និង Joshua Wilwohl
http://www.cambodiadailykhmer.com/news/10507/