ប្រាក់​ចំណេញ​របស់​រដ្ឋាករ​ទឹក​កើន​ឡើង​បន្តិច​វិញ

រដ្ឋាករ​ទឹក​ស្វ័យយ័ត ក្រុង​ភ្នំពេញ (PPWSA) បាន​បង្ហាញ​ពី​ប្រាក់​ចំណេញ​កើន​ឡើង​បន្តិច​វិញ​នៅ​ត្រី​មាស​ទី​ពីរ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ខ្លាំង​កាល​ពី​ត្រីមាស​ទី​មួយ។

យោង​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​របស់ PPWSA ដែល​ទើប​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​ផ្ទាល់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា ដំបូង​គេ​មួយ​នេះ បាន​ទទួល​ប្រាក់​ចំណេញ​សរុប​ចំនួន ១០ ៨១៧ លាន​រៀល (ប្រហែល ២,៧ លាន​ដុល្លារ) ពី​ប្រតិបត្តិការ​ពី ខែ​មេសា ដល់ មិថុនា ឆ្នាំ​២០១៤ នេះ​គឺ​បាន​កើន​ឡើង ៣០ ភាគរយ​ពី​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ …

ហ៊ គឹមសាយ
http://bit.ly/1w71aLK