ច្បាប់​ថ្មី​តម្រូវ​ឲ្យ​បង្កើត​ការិយាល័យ​ចៅក្រម​ថ្មី​​​​នៅ​​តាម​តុលាការ

សេចក្តី​ព្រាង​ច្បាប់មួយ​​ក្នុង​ចំណោម​សេចក្តី​ព្រាង​ច្បាប់​​​បីចុង​ក្រោយ​​ដែល​​សរសេរ​ឡើង​ដើម្បី​​​កែ​លម្អ​តុលាការ​​នោះ តម្រូវ​ឲ្យ​បង្កើត​ការិ​យា​ល័យ​​ចៅ​ក្រម​ថ្មីចំនួន​បួន​ ប៉ុន្តែ​ក្រុម​​អ្នក​​ជំនាញ​ច្បាប់​ និង​នយោបាយ​ព្រួយ​បារម្ភ​ថា វា​​អាច​ជួយ​​បាន​តិច​តួច​ក្នុង​ការ​កាត់​បន្ថយ​អំណាច​​​ក្រសួង​យុត្តិធម៌​​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​តុលាការ​​។ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​ស្ថា​ប័ន​តុលាការ​​ដែល​​​​​ទើប​ទទួល​បាន​នៅ​សប្តាហ៍​នេះ​​មាន​បំណង​ធានា​ឯករាជភាព​​របស់​តុលា​ការ​ ការ​ពារ​សេរីភាព​របស់​ប្រជាពល​រដ្ឋ​ ពង្រឹង​ប្រសិទ្ធ​ភាព​សេវា​សាធារណៈ​ និង​ធានា​ឲ្យ​មាន​​​យុត្តិ​ធម៌​។សេចក្តីព្រាង​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នៅ​សប្តាហ៍​នេះ​។​ …

Lauren Crothers និង ហ៊ុល រស្មី
http://www.cambodiadaily.com/news/proposed-law-gives-new-powers-to-justice-ministry-54546/