ផ្ទុះការតវ៉ាដើម្បីទាមទារឲ្យទម្លាក់តម្លៃប្រេងសាំង
រលកនៃការតវ៉ាទាមទារនៅកម្ពុជាបានផ្ទុះឡើងដោយឡែកៗពីគ្នា ស្ទើរគ្រប់មជ្ឈដ្ឋាននៅ ពេលនេះ ស្របពេលដែលគណបក្សសង្គ្រោះជាតិបង្កើនការតវ៉ាកាន់តែខ្លាំងឡើងៗដើម្បីទាមទារបោះឆ្នោតឡើងវិញ។ … កាលពីថ្ងៃម្សិលមិញ ចលនាតវ៉ាមួយទៀតបានផ្ទុះឡើង នោះគឺអ្នកបើកបររ៉ឺម៉កទេសចរណ៍ ម៉ូតូឌុប និងអ្នកលក់ដូរតូចតាចបានប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទាមទារឲ្យមានការបន្ទាបតម្លៃសាំងមកត្រឹម៤ ០០០ រៀលក្នុងមួយលីត្រ ដោយសារពួកគេអះអាងថា ជួបការលំបាកក្នុងជីវភាព ខណៈតម្លៃទំនិញចេះតែឡើងថ្លៃ។ … លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាអ្នកដឹកនាំការតវ៉ាបន្ទាប តម្លៃសាំងនេះឲ្យដឹងថា ការតវ៉ានេះមានការចូលរួមពីប្រជាជនប្រមាណជាងមួយពាន់ នាក់។ លោកថ្លែងថា៖ «យើងចំណាយលុយច្រើននៃចំណូលរបស់យើងលើការទិញសាំង ហើយពេលសាំងថ្លៃយើងបាត់បង់ប្រាក់ចំណូល ដូច្នេះអ្នកដែលមានចំណូលតិចអត់អាចទិញទំនិញនៅលើទីផ្សារបាន ទេ»។ … កម្ពុជានាំចូលប្រេងទាំងស្រុង។ តាមទិន្នន័យបានពីក្រសួងពាណិជ្ជកម្ម កម្ពុជាបាននាំចូលប្រេងឥន្ធនៈប្រមាណ ៨៧១ ០១៣តោនក្នុងរយៈពេល៦ ខែដំបូងឆ្នាំនេះឬមានតម្លៃជាទឹកប្រាក់៨២៥លានដុល្លារ។ នៅក្នុងអំឡុងឆ្នាំ២០១៣ តម្លៃប្រេងសាំងហាក់មិនសូវមានការប្រែប្រួលខ្លាំងពេកទេ ជាមធ្យមសាំងមានតម្លៃក្នុងរង្វង់៥ ០០០ រៀលក្នុងមួយលីត្រ។ លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីមិ្សលមិញថាតម្លៃ សាំងនៅកម្ពុជាមានការប្រែប្រួលតាមទីផ្សារអន្តរជាតិ ហើយតម្លៃកើនឡើង ឬ ធ្លាក់ចុះគឺអាស្រ័យលើតម្លៃប្រេងសាំងនាំចូលជាក់ស្តែង។ …
ហ៊ គីមសាយ
http://postkhmer.com/index.php/business/business/108517-2013-12-30-04-03-09