ប្រជាជនរងគ្រោះដោយសារតែការបណ្តេញចេញនាំគ្នាគំរាមតវ៉ាប្រឆាំងធនាគារអភិវឌ្ឍន៍អាស៊ី
គ្រួសារប្រជាជនដែលត្រូវបានបណ្តេញចេញដោយសារគម្រោងស្ថាបនាផ្លូវដែកក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានគំរាមធ្វើបាតុកម្ម ប្រសិនបើធនាគារនេះមិនបង្ហាញផែនការដល់ពួកគាត់ ទាក់ទងនឹងការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ក្នុងរយៈពេលមួយសប្ដាហ៍។ ប្រជាពលរដ្ឋប្រហែល១.០០០គ្រួសារដែលបានសាងសង់ផ្ទះនៅលើកំណាត់ផ្លូវដែកដែលគេបោះបង់ចោលជាយូរមកហើយនៅក្នុងប្រទេសនេះ ត្រូវបានបណ្ដេញចេញ ដើម្បីទុកផ្លូវឲ្យគម្រោងស្ថាបនាផ្លូវដែកដែលត្រូវចំណាយទឹកប្រាក់១៤៣លានដុល្លារ។ ប្រជាពលរដ្ឋ៣.០០០គ្រួសារទៀតបានបាត់បង់ដីដោយសារតែគម្រោងនេះ។ …
Zsombor Peter និង ផន បុប្ផា
http://www.cambodiadailykhmer.com/news/13013/