ទូតខ្មែរព្រមានពលករមិនឲ្យជួបបក្សប្រឆាំង
ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានព្រមានប្រជាពលរដ្ឋខ្មែរដែលធ្វើការ ឬសិក្សានៅក្នុងប្រទេសសេរីជឿនលឿនមួយនេះកុំឲ្យចូលរួមក្នុងកិច្ចជួបអ្វីក៏ដោយដែលរៀបចំឡើងដោយមេដឹកនាំគណបក្សប្រឆាំងនៅចុងសប្តាហ៍នេះបើមិនអ៊ីចឹងទេពួកគេអាចនឹងត្រូវចាប់ខ្លួនហើយបញ្ជូនមកកម្ពុជាវិញ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានផ្ញើសារទៅកាន់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជាពិសេសពលករ និស្សិត ដែលកំពុងស្នាក់នៅធ្វើការ ឬសិក្សាមិនត្រូវចូលរួមធ្វើសកម្មភាពដែលផ្ទុយនឹងច្បាប់កូរ៉េដែលផ្ទុយនឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើយបើមិនដូច្នោះទេអាចត្រូវបានចាប់ខ្លួន និងបញ្ជូនទៅប្រទេសកម្ពុជាវិញភ្លាមៗ។ …
មាស សុខជា
http://bit.ly/1MFqwbg