អ្នក​ភូមិ​និយាយ​ថា ក្រុម​ហ៊ុន​ 7NG កំពុង​ទិញ​យក​លំនៅ​ដ្ឋាន​ក្នុង​អគារ​ប៊ូឌីង​ដោយ​ស្ងាត់ៗ

បន្ទាប់ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ​7NG បានបញ្ចប់​ការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​លើ​អ្នក​ភូមិ​ជាង​១.៤០០​គ្រួសារ​​ពី​សហគមន៍​ដីក្រហម​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៩​រួច ក្រុម​ហ៊ុន​នេះ​កំពុង​ចាប់​អារម្មណ៍​លើ​អគារ ប៊ូឌីង (Building) ដែល​នៅជាប់​នោះបន្ត​ទៀត​។

អគារ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បានសាង​សង់​ក្រោម​គម្រោង​​លំនៅដ្ឋាន​​ដែល​មាន​តម្លៃ​សមរម្យ​​​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៦៣​ ហើយ​ឥឡូវ​នេះ​គឺ​ជា​កន្លែង​សម្រាប់​អ្នក​ភូមិ​ជាង​៦០០​គ្រួសារ​នោះ គឺ​ជា​អគារ​ចុង​ក្រោយ​ ដែល​ខណ្ឌ​ចែក​ដី​ដ៏សំខាន់​របស់​ក្រុម​ហ៊ុន​ 7NG ពី​មហាវិថី​សុធារស។

លោក​ ស្រី សុធា ប្រធាន​ក្រុម​ហ៊ុន​​ 7NG បាន​​និយាយ​នៅ​ពេល​នោះ​ថា “ក្រុម​ហ៊ុន​នឹង​ពិភាក្សា​ជាមួយ​សាលា​រាជ​ធានី​អំពី​អ្នក​ភូមិ​ទាំង​នោះ ​ទាក់​ទិន​នឹង​​ការ​ដែល​អាច​មាន​​ការ​ផ្លាស់​ទីលំនៅ​ថ្មី”។ ...

ស៊ុន​ ហេង និង ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18917/