ធ្វើបដិដុល្លារ ត្រូវផ្តល់ទំនុកចិត្តដល់ប្រាក់រៀល
សេដ្ឋវិទូជាន់ខ្ពស់និយាយថា ទឹកប្រាក់៣២០លានដុល្លារកំពុងខាតបង់ប្រចាំឆ្នាំដែលជា លទ្ធផលនៃទំនុកចិត្តរបស់ប្រជាជនកម្ពុជាលើប្រាក់ដុល្លារ អាមេរិក ខណៈការមិនមានទំនុកចិត្តលើប្រាក់រៀលដែលមានជាយូរមកនោះ មានន័យថា មានរូបិយប័ណ្ណក្នុងស្រុកចំនួនតិចតួចកំពុងត្រូវបានធ្វើចរាចរណ៍ ដែលជាការកំណត់សមត្ថភាពរបស់ធនាគារជាតិក្នុងការឆ្លើយតប ឲ្យបានទាន់ពេលនៃវិបត្តិសេដ្ឋកិច្ច។ លោក Jayant Menon សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា ការខាតបង់ប្រាក់ចំណូលរបស់កម្ពុជាស្មើប្រហែល២ភាគរយនៃផលិតផលក្នុងស្រុកសរុប។ លោកកំពុងជំរុញឲ្យធនាគារជាតិនៃកម្ពុជាពិចារណាពីការបង្កើត ស្ថាប័នរូបិយវត្ថុថ្មីមួយដែលអាចគ្រប់គ្រងលើអត្រាការប្រាក់ ប្រាក់រៀល និងជួយនៅក្នុងការធ្វើបដិដុល្លារនីយកម្មសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។ … បច្ចុប្បន្នកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចប្រើប្រាស់ប្រាក់ដុល្លារ ច្រើនបំផុតនៅក្នុងចំណោមប្រទេសអាស៊ីទាំងអស់ ដោយមាន៨៥ភាគរយ។ ប៉ុន្តែកាលពីឆ្នាំ២០១០ នៅពេលដែលកម្រិតនៃការចរាចរប្រាក់ដុល្លារអាមេរិកមានចំនួន៨០ ភាគរយមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា ការខាតបង់ប្រាក់ចំណូលរបស់កម្ពុជាមានចំនួនខ្ពស់១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។
Eddie Morton
http://www.postkhmer.com/business/business/113546-2014-04-28-04-52-52