ក្រសួងអភិវឌ្ឍន៍ជនបទគ្រោង $១២០ លានកែលម្អផ្លូវ
ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងថវិកា ១២០ លានដុល្លារដើម្បីកែលម្អផ្លូវចម្ងាយ ១ ២០០ គីឡូម៉ែត្រពីផ្លូវក្រាលក្រួសក្រហមមកជាផ្លូវក្រាលកៅស៊ូក្នុងខេត្តចំនួន ៩ ក្នុងបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមជនបទ និងកាត់បន្ថយការចំណាកស្រុក។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍជនបទ។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គម្រោងកែលម្អផ្លូវនេះគឺដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទរួមទាំងឲ្យកសិករអាចដឹកជញ្ជូនកសិផលរបស់ខ្លួនមកកាន់ទីផ្សារបានងាយស្រួលជាងមុន។ លោកបញ្ជាក់ថា គម្រោងនេះនឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ ២០១៥ ហើយរំពឹងថា នឹងបញ្ចប់នៅ២០១៧។ …
ចាន់ មុយហុង
http://bit.ly/1yIKqvg