SECC កែប្រែវិធានជួញដូរនៅក្នុងផ្សារហ៊ុនកម្ពុជា
គណៈកម្មការមូលបត្រកម្ពុជា (SECC) បានសម្រេចអនុញ្ញាតឲ្យវិនិយោគិនក្នុងផ្សារហ៊ុនធ្វើការទិញលក់ហ៊ុនប្រចាំថ្ងៃបានគ្រប់ពេលក្នុងចន្លោះម៉ោង ៩ ដល់ ១១ ព្រឹក ដោយមិនកំណត់ចំនួនជួញដូរ និងអនុញ្ញាតឲ្យមានការជួញដូរហ៊ុនមុនការទូទាត់ដើម្បីបង្កើនសកម្មភាពផ្សារហ៊ុនកម្ពុជា។ ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើក ទី៣២ កាលពីថ្ងៃ ទី២៤ កក្កដា ដែលមានរបៀបវារៈធំបីសម្រាប់ពិភាក្សាក្នុងការផ្លាស់ប្តូរវិធានមួយចំនួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ SECC។ របៀបវារៈមួយក្នុងចំណោមបីទាក់ទងនឹងសំណើសុំកែប្រែដែនកំណត់ថ្លៃចុះបញ្ជីលក់លើកដំបូងពី [៩០ ភាគរយ-១៥០ ភាគរយ] មក [៩០ ភាគរយ-១២០ ភាគរយ] ត្រូវបានគណៈកម្មការសម្រេចរក្សាទុកនៅដដែលសិន។ …
ហ៊ គឹមសាយ
http://bit.ly/1AAMDZq