កងរាជអាវុធហត្ថ​ចាប់ខ្លួន​មនុស្ស​៦នាក់​ពីបទរានដីព្រៃលិចទឹក

កាលពីថ្ងៃសុក្រ កងរាជអាវុធ​​​ហត្ថ​​​បាន​​​សហការ​​​ជាមួយ​​​រដ្ឋបាលជល​​​ផល​​​ខេត្ត​​​កំពង់ធំ​​​ដើម្បី​ចាប់​​​ខ្លួន​​​បុរស​​​ប្រាំមួយនាក់ និង​​​រឹប​​​អូស​​​ត្រាក់ទ័រឈូស​​​ឆាយ​​​ចំន​ួន​បួន​​​គ្រឿង ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​រាន​​​ព្រៃលិច​​​ទឹក ដែល​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​ស្ថិត​​​ក្នុង​​​តំបន់​​​អភិរក្ស​​​មច្ឆជាតិនៅ​​​ក្នុង​​​ស្រុក​​​ស្ទោង។ លោក ឃុន ប៊ុនហូ មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាលពី​​​រសៀល​​​ថ្ងៃ​​​សុក្រ កង​​​រាជអាវុធហត្ថ និង​​​មន្ត្រីមូលដ្ឋាន​​​បានឡោមព័ទ្ធ​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​ទាំង​​​នោះ ដែល​​​កំពុង​​​រាន​​​ដី​​​យ៉ាង​​​សកម្ម​​​នៅ​​​ក្នុង​​​តំបន់​​​អភិរក្ស​​​មច្ឆជាតិ​​​មួយនៅ​​​ក្នុង​​​ឃុំ​​​សំព្រោច។​ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/15889/