ចំណូល​របស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ស្មា​ត​កើនឡើង​ខ្ពស់​

​ក្រុមហ៊ុន​ Axiata​ ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ Smart​ របស់​ កម្ពុជា​ បាន​បង្ហាញ​ពី​កំណើន​ចំណូល​ ៤,១​ ភាគរយ​ដល់​ ៥,៥​ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៣​ ដោយសារ​តែ​ប្រតិបត្តិការ​នៅ​ប្រទេស​ ម៉ា​ឡេ​ស៊ី​ បង់​ក្លា​ដែ​ស​ និង​ កម្ពុជា​។​ ​របាយការណ៍​ហិរញ្ញវត្ថុ​ដំណាច់ឆ្នាំ​របស់​ក្រុមហ៊ុន​ Axiata​ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ម្សិលមិញ​ប​ងា្ហ​ញ​ពី​ប្រាក់​ចំណូល​ប្រតិបត្តិការ​សរុប​នៅ​ កម្ពុជា​ បាន​កើនឡើង​ ២០៦​ ភាគរយ​ និង​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើនឡើង​ ១៨២​ ភាគរយ​កាលពី​ឆ្នាំ​ ២០១៣​ ធៀប​នឹង​ឆ្នាំ​ ២០១២​។​ ​កំណើន​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ Hello​ បាន​បញ្ចូល​ជាមួយ​ក្រុមហ៊ុន​ Smart​ កាលពី​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៣​។​ ​

Eddie Morton
http://www.postkhmer.com/business/business/110993-2014-02-21-04-28-22