ក្រុមហ៊ុន​ Smart​ ដាក់​ឲ្យ​ដំណើរការ​សេវា​ 4G

​ពេល​នេះ​ប្រជាជន​ កម្ពុជា​ អាច​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ ៤G​ ជាមួយនឹង​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ ជា​លើក​ដំបូង​ប៉ុន្តែ​មាន​តែ​តំបន់​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ ភ្នំពេញ​ ប៉ុណ្ណោះ​បន្ទាប់​ពី​ក្រុមហ៊ុន​ Smart​ Mobile​ បាន​ប្រកាស​ពី​បណ្ដាញ​ LTE​ ៤G​ របស់​ខ្លួន​នៅ​ ណា​ហ្គា​ វើ​ល​ កាលពី​ម្សិលមិញ​។​ ​លោក​ Thomas​ Hundt​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart​ បាន​បើក​សម្ពោធ​ដំណើរការ​បណ្ដាញ​ថ្មី​នេះ​ ដែល​ពេល​នេះ​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ «​តំបន់​ពិសោធន៍​»​ ចំនួន​ ៦​ រួម​មាន​ កាស៊ីណូ​ ណា​ហ្គា​ វើ​ល​ ផ្សារ​ទំនើប​ សុ​វ​ណ្ណា​ ផ្សារ​ទំនើប​ រតនា​ ផ្លា​ហ្សា​ De​ Castle​ Toul​ Kork​ ព្រ​លាន​យន្តហោះ​ ភ្នំពេញ​ និង​ហាង​ បឹង​ត្របែក​ របស់​ក្រុមហ៊ុន​នេះ​។​ ​ប្រជាជន​ប្រាថ្នា​ចង់​ប្រើប្រាស់​បណ្ដាញ​នេះ​ដែល​សន្យា​ថា​ នឹង​បង្កើន​ល្បឿន​អ៊ីនធឺណិត​រហូត​ដល់​ ១០​ ដង​លឿន​ជាង​បណ្ដាញ​ ៣G​ តែ​ចាំបាច់​ក្នុង​ការ​ផ្លាស់​ប្តូរ​ស៊ី​មកា​ត​ដែល​មាន​ស្រាប់​របស់​ខ្លួន​ជាមួយនឹង​ស៊ី​ម​ LTE​ ៤G​ ថ្មី​របស់​ក្រុមហ៊ុន​ Smart​។​ …

Eddie Morton
http://postkhmer.com/business/business/109621--smart-4g