SME ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រឆាំង​អំពើ​ពុក​រលួយ

សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​បង្កើត​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ស្ថាប័ន​របស់​ខ្លួន​ដើម្បី​កែ​លម្អ​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ក្នុង ប្រទេស​កម្ពុជា។

អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) កាល​ពី​ម្សិល​មិញ​បាន​រៀបចំ សិក្ខាសាលា​មួយ​ស្ដី​ពី «សុចរិតភាព​ធុរកិច្ច​សម្រាប់​សហគ្រិន​កម្ពុជា» ដែល​មាន​ការ​ចូល​រួម​ពី​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​សមាគម​ភ្នាក់​ងារ​បញ្ជូន​ទំនិញ​កម្ពុជា ក្នុង​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​អនុវត្ត​សុចរិត​ភាព​ធុរកិច្ច​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​តាម​រយៈ​ការ​បង្កើត​គោល​នយោបាយ​ផ្ទៃ​ក្នុង​សម្រាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​ក្នុង និង​ក្រៅ​ស្ថាប័ន។ ...

ចាន់ មុយហុង
http://bit.ly/1rBsnFq