អ្នកភូមិខេត្តក្រចេះដាក់ញត្តិស្នើឲ្យស្ថានទូតកូរ៉េជួយដោះស្រាយវិវាទដីធ្លី
កាលពីម្សិលមិញ អ្នកភូមិដែលតំណាងឲ្យគ្រួសារជាច្រើនក្នុងខេត្តក្រចេះបានដាក់ញត្តិនៅស្ថានទូតកូរ៉េខាងត្បូងសុំឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ខ្លួនជាមួយក្រុមហ៊ុនកសិពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បន្ទាប់ពីទទួលបានព័ត៌មានថា ស្ថានទូតនេះបានដាក់ពាក្យបណ្ដឹងប្ដឹងពួកគាត់។ អ្នកភូមិប្រហែល២០០នាក់មកពីស្រុកស្នួល ខេត្តក្រចេះ កំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ ហើយមានគម្រោងហែក្បួនទៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើការទាមទាររបស់ពួកគាត់ឲ្យក្រុមហ៊ុន Horizon Agricultural Development ប្រគល់ដីមានវិវាទចំនួន១.៥០០ហិកតាមិនត្រូវបានឆ្លើយតបត្រឹមថ្ងៃសុក្រទេនោះ។ …
អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/17869/