ធនាគារ​ពិចារណា​បង្កើត​នូវ​មូលនិធិ​បណ្តុះ​បណ្តាល​បុគ្គលិក

ធនាគារ​ពាណិជ្ជ និង​ក្រុមហ៊ុន​មីក្រូ​ហិរញ្ញវត្ថុ​របស់​កម្ពុជា កំពុង​ពិចារណា​បង្កើត​មូលនិធិ​ដើម្បី​ជួយ​ប៉ះប៉ូវ​តម្លៃ​នៃ​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​និង​ទប់​ស្កាត់​ការ​អូស​ទាញ​បុគ្គលិក​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ។ លោក Grant Knuckey អគ្គ​នាយក​ធនាគារ ANZ Royal និង​ជា​ប្រធាន​ក្រុម​ការងារ​អប់រំ​នៅ​ក្នុង​សមាគម​ធនាគារ​កម្ពុជា (ABC) បាន​ថ្លែង​ថា ឧស្សាហកម្ម​នេះ​កំពុង​ពិចារណា​ពី​ការ​បង្កើត​មូលនិធិ​ហិរញ្ញវត្ថុ​និង​សហការ​គ្នា​ដោយ​ធនាគារ​ពាណិជ្ជ​ដែល​នឹង​ដាក់​ពិន័យ​សម្រាប់​ការ​អូស​ទាញ​បុគ្គលិក​ពី​ក្រុមហ៊ុន​មួយ។ លោក​បន្ត​ថា៖ «ដូច្នេះ​បើ​ធនាគារ​មួយ​អូស​ទាញ​បុគ្គលិក​ពី​ធនាគារ​ផ្សេង​ទៀត​ពួក​គេ​ត្រូវ​តែ​បង់​ភាគរយ​នៃ​ប្រាក់​ខែ​របស់​បុគ្គល​នោះ​ផ្ទាល់​ទៅ​ក្នុង​មូលនិធិ​នេះ។ មូលនិធិ​នោះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​ជួយ​ដល់​ការ​បណ្ដុះ​បណ្ដាល​ពី​ឧស្សាហកម្ម​នេះ»។ លោក​លើក​ឡើង​ថា៖ «វា​គឺជា​បញ្ហា​ដ៏​ធំ​សម្រាប់​វិស័យ​ធនាគារ។ យើង​បាន​កំណត់​ទិសដៅ​យ៉ាង​ខ្លាំង​សម្រាប់​គុណភាព​របស់​បុគ្គលិក និង​ការ​បណ្ដុះ​បណ្ដាល​របស់​យើង។ មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ថា ពួក​យើង​ជា​មូលដ្ឋាន​សាលា​បណ្ដុះ​បណ្ដាល​របស់​ឧស្សាហកម្ម​ធនាគារ»។ លោក​បញ្ជាក់​ថា ផែនការ​ដើម្បី​កែលម្អ​ការ​បណ្ដុះ​បណ្ដាល និង​ការ​ធ្វើ​ឲ្យ​ជឿ​ជាក់​របស់​ឧស្សាហកម្ម​តាម​រយៈ​វិទ្យាស្ថាន​ធនាគារ​កណ្ដាល​កម្ពុជា កំពុង​ត្រូវ​បាន​ពិភាក្សា។ …

Eddie Morton និង Daniel de Carteret
http://postkhmer.com/business/business/114107-2014-05-09-01-52-46