មានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងជម្លោះដីធ្លីនៅភូមិឡពាង
កងរាជអាវុធហត្ថ និងនគរបាលខេត្តប្រហែល១០០នាក់បានចុះទៅភូមិឡពាង កាលពីព្រឹកម្សិលមិញ ដើម្បីអនុវត្តដីកាតុលាការបង្គាប់ឲ្យចាប់ខ្លួនអ្នកភូមិបីនាក់ ដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍកសិកម្ម។ ប្រជាជនមូលដ្ឋានជាង៧០នាក់ដែលបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីជាយូរមកហើយជាមួយក្រុមហ៊ុនរបស់លោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប៉ះទង្គិចគ្នាមួយប្រាវជាមួយកងកម្លាំងនៅម៉ោងប្រហែល១០និង៣០នាទីព្រឹក ដោយនគរបាលអះអាងថា បានរងរបួសស្រាលបន្ទាប់ពីការដកថយ។ ក្រោយមកនៅពេលរសៀលថ្ងៃដដែលនេះ អ្នកភូមិបានប៉ះទង្គិចគ្នាជាមួយកម្មកររបស់ក្រុមហ៊ុន KDC នៅពេលដែលគ្រឿងចក្រចូលទៅឈូសឆាយដីសម្រាប់ធ្វើរបងបិទដីមានជម្លោះនេះ។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/16850/