ក្រសួង​បង្កើត​ក្រុម​ការងារ​វាយតម្លៃ​ប៉ះពាល់​បរិស្ថាន​ដើម្បី​កាត់​បន្ថយ​ជម្លោះ

ក្រសួង​បរិស្ថាន​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​សម្រប​សម្រួល​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សង្គម​និង​របស់​គម្រោង​ដែល​ស្នើ​ឡើង​និង​សកម្មភាព​អភិវឌ្ឍន៍​នានា​របស់​ឯកជន ឬ​សាធារណៈ​ដែល​មាន​ស្រាប់​និង​កំពុង​ដំណើរការ​ក្នុង​ការ​កាត់​បន្ថយ​ជម្លោះ។ យោង​ទៅ​តាម​សេចក្តី​សម្រេច​ស្តី​ពី​ការ​បង្កើត​ក្រុម​ការងារ​សម្រប​សម្រួល​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ ទី១០ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​សម្រប​សម្រួល​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក្រុម​ការងារ​មាន​ភារកិច្ច​ពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សង្គម​និង​របស់​គម្រោង​ដែល​ស្នើ​ឡើង​និង​សកម្មភាព​អភិវឌ្ឍន៍​នានា​របស់​ឯកជន ឬ​សាធារណៈ​ដែល​មាន​ស្រាប់​និង​កំពុង​ដំណើរ​ការ​បន្ទាប់​ពី​នាយកដ្ឋាន​អង្កេត​ពិនិត្យ​ការ​វាយ​តម្លៃ​ប៉ះពាល់​បរិស្ថាន​បាន​ពិនិត្យ​និង​ផ្តល់​យោបល់​រួច។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/UMwS0k