ក្រុមហ៊ុន​ UDG ​រង​ការ​ចោទប្រកាន់​ថា​ ​បាន​ដាំដំឡូង​មី​ ​និង​ដូងប្រេង​ជំនួស​ឲ្យ​ការ​បង្កើត​រមណីយដ្ឋាន​

សមាជិក​សភា​ជាប់​ឆ្នោត​មួយ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Union Development Group (UDG) ​ដែល​គ្រប់គ្រង​ដោយ​ចិន​ក្នុង​ខេត្តកោះកុង​ ​កំពុង​ឈូស​ឆាយដី​សម្បទាន​របស់​ខ្លួន​ដែល​ដំបូង​ឡើយ​ត្រូវ​បាន​គ្រោង​ធ្វើ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ធំ​មួយ​ ​ដើម្បី​ដាំដំឡូង​មី​ ​និង​ដើម​ដូងប្រេង​ជំនួស​វិញ​។​ ​លោក​ ​សុ​ន​ ​ឆ័​យ​ ​សមាជិក​សភា​ជាប់​ឆ្នោត​និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ទៅ​តំបន់​នោះ​កាលពី​ម្សិលមិញ​ ​ដើម្បី​ជួប​ជាមួយ​គ្រួសារ​ដែល​ផ្ទះសំបែង​របស់​ពួក​គាត់​ត្រូវ​បាន​ដុត​កម្ទេច​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​UDG ​កាលពី​ខែមករា​ ​និង​ដែល​បាន​នាំ​គ្នា​តវ៉ា​កាលពី​ដើមខែ​នេះ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិវាទ​ដីធ្លី​ដ៏​រាំ​រ៉ៃ​នេះ​។​ … ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​UDG ​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទំហំ​ ៤៥.០០០​ហិ​កតា​នៅ​ក្នុង​ព្រំដែន​នៃ​ឧទ្យាន​ជាតិ​បទុម​សាគរ​ ​កាលពី​ឆ្នាំ​២០០៨ ​ហើយ​ក្រុមហ៊ុន​នេះ​បាន​លើក​ឡើង​ថា​ ​ខ្លួន​មាន​បំណង​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ធំ​មួយ​ក្នុង​ទឹកប្រាក់​ទំហំ​ ៣,៨​ពាន់​លាន​ដុល្លារ​ដោយ​មានការ​សាងសង់​សណ្ឋាគារ​ ​កន្លែង​វាយ​កូន​ ​ហ្គុ​ល​ហ្វ៍​ ​និង​អាកាសយានដ្ឋាន​ឯកជន​មួយ​។​ ​ការ​ផ្តល់​ដី​សម្បទាន​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុងស្រុក​បទុម​សាគរ​និង​ស្រុក​មួយទៀត​ក្បែរ​នោះ​ ​គឺ​ ​ស្រុក​គិរី​សាគរ​។​ …​

Lauren Crothers និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/11099/