តំណាងសហជីពត្រូវបានឃាត់ខ្លួនដោយសារចែកចាយខិត្តប័ណ្ណធ្វើកូដកម្មនៅខែក្រោយនេះ
តំណាងសហជីពពីររូបឲ្យដឹងថា ពួកគេត្រូវបានឃាត់ខ្លួននិងអប់រំកាលពីម្សិលមិញដោយសារចែកចាយខិត្តប័ណ្ណអំពាវនាវឲ្យកម្មករចូលរួមក្នុងមហាបាតុកម្មមួយនៅទូទាំងប្រទេសនៅខែក្រោយនេះ។ លោក យិន សារឿន អគ្គលេខាធិការសម្ព័ន្ធសហជីពជាតិ បានមានប្រសាសន៍ថា នគរបាលបានឃាត់ខ្លួនលោក និងសហការីរបស់លោក ឈ្មោះ ជួប នឿក នៅម៉ោងប្រហែល១១ព្រឹក បន្ទាប់ពីពួកគាត់បានចែកចាយខិត្តប័ណ្ណធ្វើកូដកម្មនៅខាងក្រៅរោងចក្រកាត់ដេរ Everygreen ក្នុងខណ្ឌឫស្សីកែវ។ ពួកគាត់ត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលឫស្សីកែវ ហើយត្រូវបានដោះលែងបន្ទាប់ពីពួកគាត់បានផ្តិតមេដៃ ដោយសន្យាថា ឈប់ចែកចាយខិត្តប័ណ្ណនេះហើយ។ … លោក ហ្វា សាលី ប្រធានសហជីពនេះបានឲ្យដឹងថា ការចែកចាយខិត្តប័ណ្ណនេះនឹងនៅតែបន្ត បើទោះជាមានការអន្តរាគមន៍ពីអាជ្ញាធរក៏ដោយ។ លោក សាលី មានប្រសាសន៍ថា “ពួកគេបានឃាត់ខ្លួនបុគ្គលិករបស់ខ្ញុំដូចជាចោរប្លន់និងឆែកឆេរការបូបរបស់ពួកគេ និងសាកសួរពួកគេដោយគ្មានដីការ។ យើងនឹងចែកចាយនៅទីនោះទៀត”។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/11255/