សហជីព​និង​សមាគម​ចំនួន​១៦​គ្រោង​ធ្វើ​កូដកម្ម​នៅ​ទូ​ទាំង​ប្រទេស​ជា​លើក​ទី​២

​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បដិសេធ​មិន​ដោះ​លែង​អ្នក​តវ៉ា​ដែល​ជាប់​ឃុំ​ទាំង​២១​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​អង្គារ​នោះ​ ​សហជីព​កម្មករ​ ​និង​សមាគម​ចំនួន​១៦​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ​ពួក​គេ​នឹង​សងសឹក​វិញ​ ​ដោយ​ការ​អំពាវនាវ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ទូ​ទាំង​ប្រទេស​នៅ​ពាក់កណ្តាល​ខែមីនា​។​ ​សហជីព​ដែល​ភាគច្រើន​តំណាង​ឲ្យ​កម្មករ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​បាន​និយាយ​ថា​ ​ពួក​គេ​នឹង​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​ឈប់​ធ្វើការ​ថែម​ម៉ោង​ផង​ដែរ​ចន្លោះ​ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៨​ខែកុម្ភៈ​ ​ដើម្បី​បង្ហាញ​ម្ចាស់​រោងចក្រ​ ​និង​រដ្ឋាភិបាល​អំពី​សារៈសំខាន់​នៃ​ការ​ឆ្លើយ​តប​តាម​ការ​ទាមទារ​របស់​ពួក​គេ​។​ ​អ្នកស្រី​ ​យ៉ាង​ ​សុ​ភណ្ឌ​ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​  “​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២៣​កុម្ភៈ​ ​សហជីព​របស់​យើង​នឹង​ជួបជុំ​គ្នា​នៅ​មុខ​រោងចក្រ​ ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ទាមទារ​ចំនួន​ប្រាំពីរ​ចំណុច​របស់​ខ្លួន​”​។​ ​ការ​ទាមទារ​ទាំងនោះ​រួម​មាន​ ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​ ​ប្រាក់ខែ​គោល​១៦០​ដុល្លារ​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ ​ការ​កាត់ទោស​កងកម្លាំង​របស់​រដ្ឋាភិបាល​ ​ដែល​បាន​សម្លាប់​កូដ​ករ​តវ៉ា​ប្រាំ​នាក់​កាលពី​ថ្ងៃ​ទី​៣​ខែមករា​ ​ការ​បញ្ចប់​បម្រាម​របស់​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ ​ការ​បញ្ចប់​ការ​ប្តឹងផ្តល់​មេដឹកនាំ​សហជីព​ដែល​បាន​រៀបចំ​ធ្វើ​កូដកម្ម​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​កាលពី​ខែធ្នូ​ ​និង​ការ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​អំឡុង​ពេល​ធ្វើ​កូដកម្ម​។​​ …

ម៉ិច ដារ៉ា និង អូន ភាព
http://www.cambodiadailykhmer.com/news/10623/