ធនាគារពិភពលោក​អះអាង​ថា​ នឹង​ចាត់វិធានការ​សំណុំរឿង​ជនជាតិ​ដើម​ភាគតិច​

ការិយាល័យ​ឯករាជ្យ​មួយ​របស់​ធនាគារពិភពលោក​អះអាង​ថា​ នឹង​ចាត់វិធានការ​សិក្សា​លើ​សំណុំរឿង​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា​។​ ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ចំនួន​១៧​ក្នុង​ខេត្ត​រតនគីរី​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ បាន​ដាក់​ពាក្យ​ប្តឹង​រួម​គ្នា​កាលពីដើម​ស​ប្តា​ហ៍​នេះ​ទៅ​កាន់​សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)​ ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ដែល​ត្រូវ​គេ​ រក​ឃើញ​ថា​ ស្ថាប័ន​នេះ​មានការ​វិនិយោគ​ជាមួយនឹង​ក្រុមហ៊ុន​វៀតណាម​មួយ​ ឈ្មោះ​ Hoang​ Anh​ Gia​ Lai​ ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ បំផ្លាញ​ជីវភាព​ វប្បធម៌​ និង​បរិស្ថាន​។​ ​ទោះជា​លទ្ធផល​នៃ​ពាក្យបណ្តឹង​នេះ​មិន​ទាន់​ដឹង​ថា​ នឹង​មានដំណើរ​ការ​យ៉ាង​ ណា​ ឬ​ក៏​គេ​ត្រូវ​ដោះស្រាយ​យ៉ាងណា​មែន​ តែ​មន្ត្រី​ការិយាល័យ​អង្កេត​ និង​ប្រឹក្សា​ ខាង​ផ្នែក​អនុលោម​តាម​បញ្ញត្តិ​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​របស់​ IFC​ ហៅ​ថា​ Office​ of​ The​ Compliance​ Advisor​ Ombudsman​ (CAO)​ ប្រចាំ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ បាន​បញ្ជាក់​ ថា​ ស្ថាប័ន​ឯករាជ្យ​នេះ​នឹង​រក​ដំណោះស្រាយ​ ប្រសិនបើ​ខ្លួន​រក​ឃើញ​ថា​ សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​របស់​ខ្លួន​ដែល​ជា​សាខា​មួយ​របស់​ធនាគារពិភពលោក​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ បំផ្លាញ​បរិស្ថាន​ដល់​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ ដែល​ស្ថាប័ន​នេះ​មានការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​វៀតណាម​មួយ​លើ​ដី​ទាំងនោះ​មែន​។​ ​ថ្លែងប្រាប់​វី​អូ​អេ​ផ្នែក​ខេមរភាសា​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ Email​ លោកស្រី​ អឹ​មមី​លី​ ហ័​រ​ហ្គ័​ន់​ (Emily​ Horgan)​ អ្នកជំនាញ​ផ្នែក​ផ្សព្វផ្សាយ​និង​ទំនាក់ទំនង​នៃ​ការិយាល័យ​ CAO​ បាន​អះអាង​ថា​ ការិយាល័យ​ CAO​ បាន​ទទួល​ពាក្យបណ្តឹង​ ហើយ​ ហើយនឹង​ត្រួតពិនិត្យ​មើល​ ថា​តើ​ពាក្យបណ្តឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​ទេ​ជា​ពិសេស​ការ​ជាប់​ទាក់ទង​នឹង​ការ​វិនិយោគ​របស់​គម្រោង​រួម​គ្នា​រវាង​សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ជាមួយ​ទីភ្នាក់ងារ​ធនាគារ​វិនិយោគ​ពហុ​វិស័យ​ហៅ​ថា​ IFC/MIGA​ មាន​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ ហើយនឹង​តម្រូវ​ឲ្យ​ស្ថាន​ប័ន​ CAO​ ដោះស្រាយ​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដែល​មាន​ក្នុង​គម្រោង​របស់​ IFC/MIGA​ ឬទេ​។​​ ...

សុខ ខេមរា
http://khmer.voanews.com/content/word-bank-to-respond-to-minority-complaint/1851864.html