សេចក្តីប្រកាស
សេចក្តីសម្រេច៖ បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានចេញសេចក្តីសម្រេច ស្តីពី បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ គណបក្សជាសមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) លើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាល និងសារៈសំខាន់នៃសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ដែលរួមមានមូលដ្ឋានគ្រឹះសង្គម វប្បធម៌ និងនយោបាយ ដែលបានចាក់ឫសគល់នៅក្នុងគោលការណ៍ការឯកភាពគ្នាក្នុងភាពចម្រុះ សាមគ្គីភាព បរិយាបន្ន និងយុត្តិធម៌ ជាកម្លាំងស្នូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង សូមគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីរវាង និងក្នុងចំណោមប្រជាជាតិ រដ្ឋ ឬគណបក្សនយោបាយ ការស្ដារសន្តិភាពនិងស្ថិរភាពឡើងវិញ ការផ្សះផ្សា និងសុខដុមរមនាអន្តរជាតិ។ ...
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC)
សេចក្តីប្រកាសព័ត៌មាន៖ ទិវាកុមារពិភពលោកនៅខេត្តព្រះវិហារអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប សម្រាប់ទិវាកុមារពិភពលោកឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។ ដោយរៀបចំឡើងរួមគ្នាជាមួយអាជ្ញាធរខេត្ត និងបណ្តាញយុវជនមកពី ភ្លើងគប់ ក្រោមមូលបទ “យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ” ព្រឹត្តិការណ៍នេះមានបំណងនាំយកកិច្ចគាំទ្រ ឱកាសរៀនសូត្រ និងភាពសះស្បើយមកជូនសហគមន៍នានា ដែលរងផលប៉ះពាល់ពីវិបត្តិនាពេលថ្មីៗនៅព្រំដែនកម្ពុជា។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មានរួម៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការដាក់ឪ្យដំណើរការថ្នាលឌីជីថល ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ (UNICEF) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលរូបនីយកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលគ្រូបង្រៀនមានរចនាសម្ព័ន្ធ និងលក្ខណៈស្តង់ដា ផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា និងជាចុងក្រោយធ្វើឪ្យប្រសើរឡើងនូវការសិក្សារបស់កុមារគ្រប់រូប។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងដោយឡែក
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងដោយឡែកសម្រាប់ គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទជំហានទី២ និងជំហានទី៣។ កិច្ចព្រមព្រៀងនេះមានទឹកប្រាក់សរុបចំនួន ៤៧,៥ លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលវេទិកាជាតិ ស្តីពី ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលវេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រីដើម្បីទាំងអស់គ្នា»។ វេទិកានេះមានអ្នកចូលរួមចំនួន ២,៤៥០ នាក់ (ចូលរួមផ្ទាល់ចំនួន៤២៨នាក់ និងតាមប្រព័ន្ធអនឡាញចំនួន២,០២២នាក់)។ ...
ក្រសួងកិច្ចការនារី
សេចក្តីជូនដំណឹង៖ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ” នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទិវានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ថែរក្សាបរិស្ថាន និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបរិស្ថាន។ ...
ក្រសួងបរិស្ថាន
សេចក្តីជូនព័ត៌មាន៖ ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច?
នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល។ ដើម្បីស្វែងយល់អំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងដំណោះស្រាយចំពោះមុខ ក៏ដូចជាសម្រាប់ថ្ងៃអនាគត សូមបងប្អូនប្រជាពលរដ្ឋឈ្វេងយល់ នូវសេចក្តីជូនព័ត៌មាននេះ។ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ឆ្នាំ២០២៥
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមាន ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ យុទ្ធនាការ ១៦ថ្ងៃ របស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រី ទាមទារពិភពលោកមួយដែលបច្ចេកវិទ្យាជាកម្លាំងជំរុញសមភាព មិនមែនបង្កគ្រោះថ្នាក់
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការ UN Women បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយគូសបញ្ជាក់ថា អំពើហិង្សាតាមប្រព័ន្ធឌីជីថលប្រឆាំងនឹងស្ត្រី និងក្មេងស្រីកំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលជិតពាក់កណ្តាលនៃចំនួនប្រជាជន ...
UN Women
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ “ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង”
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ។ ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគធនធានរ៉ែបន្ថែមចំនួនពីរជាមួយក្រុមហ៊ុន Renaissance ដែលជាគម្រោងមួយដែលជាសក្ខីភាពនៃវឌ្ឍនភាពរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ ...
ក្រសួងរ៉ែនិងថាមពល
សេចក្តីថ្លែងការណ៍៖ ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីជូនដំណឹង៖ ការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ឆ្នាំ២០២៥
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ វេទិកានេះនឹងប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាពិសេសសហគមន៍ទេសចរណ៍ទូទាំងប្រទេស។ ...
ក្រសួងទេសចរណ៍
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មស្តីពីកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានពីកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ក្រសួងបានបញ្ជាក់ថា រយៈពេលមួយឆ្នាំចុងក្រោយនេះ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៤ ឆ្នាំ២០២៥ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៤ ឆ្នាំ២០២៥ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ដែល ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ នៅទីក្រុងគីហ្គាលី សាធារណរដ្ឋរវ៉ាន់ដា
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ដោយប្រកាសថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមសសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចូលរួមក្នុងការស៊ើបអង្កេតលើករណីជនស៊ីវិលរងគ្រោះរបស់កម្ពុជា
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសថា អាជ្ញាធរមានសមត្ថកិច្ច ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងអ្នកជំនាញបរទេស បានកំពុងធ្វើការស៊ើបអង្កេតលើករណីដែលបង្កឡើងដោយកងទ័ពថៃកាលពីថ្ងៃទី១២ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សុភា ជម្រាបជូនអង្គទូតអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ សង្ខេបថា លោកជំទាវ អ៊ាត សុភា រដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គទូតអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការចូលរួមសន្និសីទប្រធានសភានៃអន្តរសភា
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅរដ្ឋធានីអ៉ីស្លាមម៉ាបាដ សាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន កាលពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្ពុជាបានចែករំលែក មេរៀន និងបទពិសោធន៍ជាច្រើនក្នុងការកសាងសន្តិភាព និងការផ្សះផ្សាជាតិជូនទៅកាន់ពិភពលោកតាមរយៈ ការអនុម័តធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី។ ...
រដ្ឋសភាកម្ពុជា
សេចក្តីបញ្ជាក់ព័ត៌មាន៖ កម្ពុជាច្រានចោលការផ្សព្វផ្សាយបណ្តាញព័ត៌មានថៃ ព្រមទាំងបញ្ជាក់ពីការស្លាប់របស់ជនស៊ីវិលដោយការបាញ់របស់កងកម្លាំងប្រដាប់អាវុធថៃនៅភូមិព្រៃចាន់
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានចេញសេចក្តីបំភ្លឺមួយដែលច្រានចោលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលបានអះអាងថា គ្មានពលរដ្ឋកម្ពុជាណាម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ថ្ងៃទី១២ ខែវិច្ឆិកា នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យនោះ ...
ក្រសួងមហាផ្ទៃ
សេចក្តីជូនដំណឹង៖ ធនាគារជាតិនៃកម្ពុជាព្រមានអំពីសកម្មភាពបោកប្រាស់ និងការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ធនាគារ
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ដើម្បីក្រើនរំឭកដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះសកម្មភាពបោកប្រាស់ដែលកំពុងកើនឡើង។ ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ជនល្មើសកំពុងប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំរបស់ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្កោលទោសអំពើឈ្លានពាន និងការរំលោភអធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃលើជនស៊ីវិលកម្ពុជា មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបាន ...
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីថ្លែងការណ៍ក្រសួងការបរទេស៖ កម្ពុជាថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់កម្លាំងថៃលើជនស៊ីវិលខ្មែរនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជនស៊ី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។ ការដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវា ងាយស្រួល រហ័ស និងសុវត្ថិភាព នៅពេលធ្វើ ...
ធនាគារជាតិនៃកម្ពុជា























