រដ្ឋាភិបាល
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅហ្សឺណែវឆ្លើយតបទៅលោកស្រីសាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍ពិសេស
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវឆ្លើយតបទៅលោកស្រីសាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជាដែលសំដៅការពារ ...
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា
សេចក្តីជូនដំណឹងស្តីពីការដាក់ចេញវិធានការចំពោះផលិតផលម៉ាក Nutrilatt ដែលមាន B/N ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩
នៅថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ ២០២០ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងវិធានការណ៍សំរាប់ផលិតផលម៉ាកទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩ ។ ការសម្រេចចិត្តត្រូវបានធ្វើឡើងបន្ទាប់ពីការរក ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាជាតិ អំពីមរណភាពរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០ សហព្រះរាជអាជ្ញាជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត វេលាម៉ោង ០០:៥១ នា ...
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
សេចក្តីជូនដំណឹង គ.ជ.ប ដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីជូនដំណឹងមួយស្តីពី ការដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង។ ...
គណៈកម្មការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៍មានស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៍មានមួយ ស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។ ការប្រជុំនេះមានគោលបំណងស្វែងយល់ពីគោលបំណង ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មានស្តីពីប្រធានបទជាអាទិភាពនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ឆ្នាំ២០២០
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (មូលនិធិ ស.គ.ន) ឬ The Research Creativity and Innovation Fund (RCI ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមិសឺ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២១-២២ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មានស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីនមួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ...
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
សេចក្តីប្រកាសព័ត៌មាន៖ អង្គជំនុំជម្រះតុលាការកំពូលបញ្ចប់សំណុំរឿងប្រឆាំងនឹង អោ អាន នៅចំពោះមុខ អ.វ.ត.ក
នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានប្រកាសអំពីការបញ្ចប់សំណុំរឿងប្រឆាំងនឹង អោ អាន នៅ ...
អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងយុត្តិធម៌បានអំពាវនាវដល់ក្រុមអ្នកតវ៉ាឱ្យដោះលែង លោក រ៉ុង ឈុន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់
នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់សាធារណៈជន និងអន្តរជាតិអំពីការអនុវត្តវិធានការច្បាប់ចំពោះជនត្រូវចោទ លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងអំពើញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ...
ក្រសួងយុត្តិធម៌
សេចក្តីជូនដំំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌឌធ្វើដំណើររបស់ជនបរទេសមកកាន់ប្រទេសកម្ពុជា
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសមកកាន់ប្រទេសកម្ពុជា។ បើយោងទៅតាមសេចក្តីជូនដំំណឹង ការកែសម្រួលនេះមានគោលបំណងផ្តល់ភាពងាយស្រួលដល់ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានស្តីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិនៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើន ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ក្រុមហ៊ុនអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មធ្វើការជម្រាបជូនដល់ក្រុមហ៊ុនអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ ឲ្យអនុវត្តបានត្រឹមត្រូវតាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ
នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ មន្ទីរបរិស្ថានខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានដើម្បីជម្រាបជូនដល់បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនឲ្យបានដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ...
មន្ទីរបរិស្ថានខេត្តព្រះសីហនុ
សេចក្តីណែនាំអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩ នាពេលឈប់សម្រាកខាងមុខនេះ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយស្តីពីកិច្ចការពារការចម្លងវីរុសកូវីដ-១៩ នាពេលឈប់សម្រាកខាងមុខនេះដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ពន្ធទាំងអស់។ វិធានការទាំងនោះមាន ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ សម្រាប់ខែមិថុនា
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អភ័ពយុទ្ធជន និងយុវនីពិសម្បទាបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ ...
ក្រសួងសង្គមកិច្ច អភ័ពយុទ្ធជន និងយុវនីពិសម្បទា
សេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ក្រសូងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការផ្អាកជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ការបិទជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនេះគឺដោយសារតែចំនួនវិជ្ជមានកូវីដ-១៩មានការកើនឡើងគួរឲ្យកត់់សម្គាល់ពីអ្នកធ្វើដំណើរពីប្រទេសទាំងពីរ។ ...
ក្រសួងសុខាភិបាល
សេចក្ដីជូនព័ត៌មានស្ដីពីការផ្ទុះឡើងនៃជំងឺឈឺកគន់ហ្គន់យ៉ា (Chikunngunya) នៅខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្ដីពីការផ្ទុះឡើងនៃជំងឺឈឺកគន់ហ្គន់យ៉ា (Chikunngunya) នៅខេត្តបន្ទាយមានជ័យ។ យោងតាមសេចក្ដីជូនព័ត៌មាន ក្រុមគ្រូពេទ្យមណ្ឌលសុខភាពបានស្ថានភាពសុខភាពជាក់ស្តែង បាន ...
ក្រសួងសុខាភិបាល
សេចក្តីបញ្ជាក់អំពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបញ្ជាក់មួយស្តីពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា។ នៅក្នុងសេចក្តីបញ្ជាក់នេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ១៩,៥ ប៊ីលានដុល្លាអាមេរិក។ ធនាគារជាតិនៃ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ ឆ្លើយតបទៅនឹងការចេញផ្សាយ ព័ត៌មានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកការលើកកម្ពស់ និងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ
នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានធ្វើការឆ្លើយតបទៅនឹងការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ ...
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ
សេចក្ដីប្រកាសព័ត៌មាន៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ជា សុផា ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម។ អង្គប្រជុំបានពិភាក្សា និងឯកភាពជាគោលការណ៏លើរិធាន ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីជូនដំណឹង ស្តីពីការគ្រប់គ្រងភាពមិនប្រក្រតីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងផែនការបានចេញសេចក្តីជូនដំណឹងទាក់ទងនឹងការគ្រប់គ្រងភាពមិនប្រក្រតីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូ ...
ក្រសួងផែនការ
ក្រសួងបរិស្ថានហាមឃាត់ការធ្វើអាជីវកម្មកេសរកូលព្រៃនៅក្នុងតំបន់ការពារធម្មជាតិ
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានផ្សាយសេចក្តីជូនដំណឹងមួយដល់សាធារណជនអំពីការហាមឃាត់ ការធ្វើអាជីវកម្មកេសរកូលព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ដែលកំពុងតែមានសកម្មភាពប្រមូលយ៉ាងអនាធិបតេយ្យនៅក្នុងតំបន់ការពារធម្មជាតិ ដោយសារតែកន្លងមកមានជនខិលខូច ...
ក្រសួងបរិស្ថាន