ព័ត៌មាន​

កម្ពុជា​វៀតណាម​នឹង​ទៅ​ពិនិត្យ​ព្រំដែន​នៅ​ស្វាយរៀង

មន្រ្តី​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​រវាង​កម្ពុជា​ និង​វៀតណាម​គ្រោង​​​​ចុះ​ទៅ​ធ្វើការ​ស៊ើបអង្កេត​​​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​កន្លែង​ដែល​​​ប្រជាជន​នៃ​ប្រទេស​​ទាំង​ពីរ​បាន​​​ប៉ះទង្គិច​គ្នា​​​បណ្តាល​ឲ្យ ...

មាស សុខជា
http://bit.ly/1K37R6d

ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ញុះញង់​ឲ្យ​ពលរដ្ឋ​តវ៉ា

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ​នៅ​ស្រុក​ប្រាសាទ​បាគង​ ខេត្តសៀមរាប ​ដោយ​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​ប្រជា​ពលរដ្ឋ​ឲ្យ​តវ៉ា​រឿង​ជ្រើស​រើស​ប្រធាន​សហគមន៍​កាណូត​ទេសចរណ៍​នៅ​ឃុំ​កំពង់​ភ្លុក​រហូត​ដល់​មាន​អំពើ​ហិង្សា ...

សែន ដាវីត
http://bit.ly/1fj1ulp

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើឲ្យ​រដ្ឋាភិបាល​ទុក​ដី​ពហុកីឡាដ្ឋាន​ខេត្ត​បាត់ដំបង

តំណាងរាស្ត្រ​បី​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទុក​ដី​ពហុកីឡដ្ឋាន​ខេត្ត​បាត់ដំបង​ធ្វើ​ជា​បេតិកភណ្ឌ​ជាតិ​មិន​គួរ​​​​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅ​​ឲ្យ​ក្រុមហ៊ុន​អ្នក​ឧកញ៉ា​ គិត ម៉េង ធ្វើ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​នោះ​ទេ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1BW9Clj

មេបក្ស​ប្រឆាំង​ជំរុញ​ឲ្យ​បង្កើន​ថវិកា​ដល់​ថ្នាក់​ក្រោម​ជាតិ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផ្តល់​ថវិកា​​ឲ្យ​បាន​គ្រប់គ្រាន់​​​ទៅ​ឲ្យ​ខេត្ត​ ក្រុង​ទាំង ២៥ ដើម្បី​​​ឲ្យ​ខេត្ត​ក្រុង​ទាំងនោះ​អាច​បម្រើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដោយ​​លោក​បាន​សង្កត់​ធ្ងន់​ថា​ថវិកា​​ចំនួន ២០០ លាន​ដុល្លារ ...

មាស សុខជា
http://bit.ly/1CHZNCB

ទូរទស្សន៍​ព្រះអាទិត្យ​នឹង​បង្ហាញពី​ការពិត

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សន្យា​ថា​នឹង​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​​របស់​​គណបក្ស​ឲ្យ​ក្លាយ​ទៅ​ជា​ទូរទស្សន៍​នាំ​មុខ​គេ​មួយ​ដោយ​ហ៊ាន​បង្ហាញពី​ការ​ពិត​​នៅក្នុង​សង្គម​ដែល​រួម​ទាំង​បញ្ហា​ព្រំដែន​ដែល​កំពុង​តែ​ឡើង​កម្តៅ​ជនអន្តោប្រវេសន៍​ ការ​បំផ្លាញ​ព្រៃឈើ ការ ...

មាស សុខជា
http://bit.ly/1IEXwdq

ប៉ះទង្គិច​ជាមួយ​វៀតណាម​របួស​ជិត ​២០ នាក់​

យ៉ាង​ហោច​ណាស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ និង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១០ នាក់ រួម​នឹង​​ជនជាតិ​វៀតណាម ៨ នាក់ បាន​រងរបួស​នៅក្នុង​ការ​​ប៉ះទង្គិច​គ្នា​មួយ​កាលពី​ម្សិលមិញ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ២០៣ ក្នុង​ស្រុក​កំពង់រោទិ៍​ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ ២០០ នាក់ ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន និង​ការ ...

មាស សុខជា និង តាំង វីដា
http://bit.ly/1QY5QPi

លោក សម រង្ស៊ី ថា ពេល​​​នេះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ផែន​​​ទី​​​ព្រំដែនកម្ពុជា​​​-​​​វៀតណាម​​​ហើយ​​​​​​

លោក សម រង្ស៊ី ប្រធាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពេល​​​នេះ​​គណបក្ស​​​ប្រឆាំង ...

អេឡិក វិល្លីមមីនស៍ និង ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26125/

លោក ​កឹម សុខា​ គាំ​ទ្រ​ឲ្យ​ពន្យារ​ពេល​ច្បាប់​ NGOs

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ជំហរ​គាំ​ទ្រ​ឲ្យ​មាន​ការ​ពន្យារ​ពេល​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ដោយ​លោក​យល់​ថា ច្បាប់​នេះ នៅ​មិន​ទាន់​ចាំ​បាច់​សម្រាប់​កម្ពុជា ...

តាំង វីដា
http://bit.ly/1JZcxem

រដ្ឋាភិបាល​នៅ​តែ​មិន​ប្រាប់​ឈ្មោះ​ភូមិ​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​វៀតណាម​​ដើម្បី​រក្សាទុក​ភូមិ​លោក​ ហេង សំរិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​​​តែ​មិន​ព្រម​បង្ហាញ​ឈ្មោះ​ភូមិ​ខ្មែរ​ពីរ​ដែល​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដើម្បី​រក្សាទុក​ភូមិ​ពីរ​ដែល​ជា​ភូមិ​កំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ​ឡើយ ខណៈ​ដែល​ជនជាតិ​ភាគតិច​ជិត ៣០០ នាក់ បាន​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដក​មេប៉ុស្តិ៍​ព្រំដែន ...

មាស សុខជា និង ផាក់ ស៊ាងលី
http://bit.ly/1ffSqx5

តុលាការ​បញ្ចប់​ការ​សួរ​ចម្លើយ​សកម្មជន​សង្គ្រោះ​ជាតិ

លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​សកម្មជន​ចុងក្រោយ​ក្នុង​ចំណោម​សកម្មជន​ដែល​​ត្រូវ​សាលា​ដំបូង​រាជធានី​ចោទ​ទាំង​ដប់​មួយ​នាក់ ត្រូវ​បាន​សួរ​ចម្លើយ​រួច​ហើយ ក្នុង​សវនាការ កាលពី​ម្សិលមិញ ហើយ​មេធាវី​របស់​អ្នក​ទាំងនោះ​ចាត់ទុក​ថា តុលាការ​មិន​អាច​រក​ឃើញ​ភ័ស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​ ...

មាស សុខជា
http://bit.ly/1e4o3tq

វិទ្យាស្ថាន​ស.រ.អា.​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​នៅ​កម្ពុជារក​ដំណោះស្រាយ​នយោបាយ

វិទ្យាស្ថាន​អន្តរជាតិ​សាធារណ​រដ្ឋហៅ​ថា The International Republican Institute (IRI) ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ជាច្រើន ​និង​ការ​បណ្តុះ​ បណ្តាល​យុវជន​ទូទៅ​ផង​នោះ​ បាន​និយាយ​ថា គណបក្ស​នយោបាយ​ជាប់ឆ្នោត​ទាំងពីរ​គួរ​គិត​ពីការ​អភិវឌ្ឍ​ប្រទេស​ ហើយ​ស្វែងរក​គោល​នយោបាយ​រួមគ្នាមួយ​ ដែល​វិទ្យាស្ថាន​នេះ​ចាត់​ទុក​ថា ​ជា​រឿង​សំខាន់។ នេះ​ជាការ ...

សុខ ខេមរា
http://khmer.voanews.com/content/us-group-urges-political-reform/2534512.html

លោក មាជ សុវណ្ណារ៉ា មិន​ត្រូវ​បាន​ដោះ​លែង​ទេ

បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​សង្ឃឹម​ផ្ទុយ​ក៏​ដោយ ក៏​ប៉ុន្តែ កាល​ពី​ម្សិល​មិញ ក្រសួង​យុតិ្តធម៌​បាន​ច្រាន​ចោល​គំនិត​ដែល​ថា ក្រសួង​អាច​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រព័ន្ធ​តុលាការ​ដើម្បី​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឃុំ​ឃាំង​កាល​ពី​សប្តាហ៍​មុន។ លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន ...

មាស សុខជា និង ប៊ុត រស្មីគង្គា
http://bit.ly/1uu7Gto

ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចាប់​ធ្វើ​ពិធី​សាសនា​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះ​លែង​តំណាង​ពី​ពន្ធនាគារ

ក្រុម​សកម្ម​ជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ និង​សហគមន៍​មួយ​ចំនួន​ទៀត នៅ​ទូទាំង​រាជធានី​ភ្នំពេញ រួម​ទាំង​ព្រះ​សង្ឃ ប្រមាណ ៣០០ អង្គ​/​នាក់ កាល​ពី​ម្សិល​មិញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស (ម​១ និង​ម​២) ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​របស់​ពួក​គេ រួម​ទាំង​អតីត ...

ឃុត សុភចរិយា
http://bit.ly/1qOj1Rc

អ៊ី ឈាន ត្រូវ​បាន​ដក​ចេញ​ពី​ប្រធាន​ក្រុម​ប្រឹក្សា ខេត្ត​ប៉ៃលិន

លោក អ៊ី ឈាន ត្រូវ​បាន​ផ្លាស់​ចេញ​ពី​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ប្រចាំ​ខេត្ត​អតីត​តំបន់​ខ្មែរ​ក្រហម​មួយ​នេះ ឲ្យ​មក​កាន់​តំណែង​ជា​នាយ​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា លោក​បាន​កឹប​កេង​ប្រាក់​ចំណាយ ...

មាស សុខជា
http://bit.ly/1E4v039

លោក​ គឹ​ម​ សុខា​ ស្នើ​អោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ពិចារណា​ម្តងទៀត​ ពី​កិច្ចព្រមព្រៀង​ ជនភៀសខ្លួន​ជាមួយ​ ប្រទេស​ អូស្ត្រាលី​

​លោក​កឹ​ម​សុខា​ អនុប្រធាន​ ទី​មួយ​នៃ​ រដ្ឋសភា​និង​ ជា​អនុប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ ស្នើ​សុំ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​អោយ​ ពិចារណា​ម្តងទៀត​លើ​ ការ​បញ្ជូន​ជនភៀសខ្លួន​ មក​ពី​កោះ​ ណូ​រុ​ មក​ប្រទេស​កម្ពុជា​។​ ​ ...

បុគ្គលិកសារព័ត៌មាន​​ The Cambodia Herald
http://www.thecambodiaherald.com/cambodia/kem-sokha-asks-pm-to-rethink-refugee-deal-7597

លោក​ សមរ​ង្ស៊ី​ បាន​និយាយ​ថា​តម្លៃ​ ប្រេងសាំង​គួរតែ​បញ្ចុះ​អោយមក​នូវ​ត្រឹម​តម្លៃ​ 4500​ រៀល​ ក្នុង​មួយ​លី​ត្រ​

​មេដឹកនាំ​ គណបក្សប្រឆាំង​លោក​សមរ​ង្ស៊ី​ កាលពី​ថ្ងៃ​អង្គារ​បានឱ្យ​ដឹង​ថា​ តម្លៃ​ ប្រេងសាំង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គួរតែ​ត្រូវ​បាន​បញ្ចុះ​ ដល់​ទៅ​ 4500​ រៀល​ ក្នុង​មួយ​លី​ត្រ​ ខណៈ​ដែល​ តម្លៃ​ប្រេង​ឆៅ​ នៅ​លើ​ទីផ្សារ​ អន្ដរជាតិ​ ត្រូវ​បាន​ ធ្លាក់​ចុះ​ យ៉ាង​ខ្លាំង ...

បុគ្គលិកសារព័ត៌មាន​​ The Cambodia Herald
http://www.thecambodiaherald.com/cambodia/gasoline-price-should-be-down-to-4500-riel-per-liter:-sam-rainsy-7565

រដ្ឋសភា​មិន​ទាន់​ចាត់​វិធានការ​ករណី​អំពើ​ពុក​រលួយ​និង​ការ​តែង​តាំង​ក្រុម​គ្រួសារ

ដ្ឋសភា​មិន​ទាន់​ចាត់​វិធានការ​តាម​សំណើ​របស់​តំណាង​រាស្ត្រ លោក ស៊ុន ឆ័យ អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា​ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ និង​ការ​តែង​តាំង​ក្រុម​គ្រួសារ ដើម្បី​លួច​បំបាត់​ថវិកា​រដ្ឋសភា​នៅ​ឡើយ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋសភា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី ...

យន់ សាមៀន
http://www.rfa.org/khmer/news/politics/corruption-inside-national-assembly-10292014000048.html

លោក អ៊ី ឈាន បដិសេធ​ពាក់​ព័ន្ធ​រឿង​ពុក​រលួយ​ជាង ៤ សែន​ដុល្លារ

អតីត​អភិបាល ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន ដែល​ឥឡូវ​ជា​ប្រធាន​ក្រុម​ប្រឹក្សា ខេត្ត​ប៉ៃលិន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​បាន​ចោទ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ពីរ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ថ្លែង​ទៅ​កាន់​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក អ៊ី ឈាន បាន ...

មាស សុខជា
http://bit.ly/1tY1FrA

សកម្ម​ជន​បក្ស​ប្រឆាំង​ចង់​ចូល​រួម​ប្រយុទ្ធ​ជាមួយ​អាមេរិក

សកម្ម​ជន​យុវជន​គណបក្ស​ប្រឆាំង យ៉ាង​ហោច ៥០ នាក់​កំពុង​សុំ​ការ​អនុញ្ញាត​ចូល​រួម​ការ​ប្រយុទ្ធ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម ជា​អ្វី​ដែល​ពួក​គេ​អះអាង​ថា ដើម្បី​ជា​ថ្នូរ​ស្នើ​ឲ្យ​អាមេរិក ជួយ​ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន ...

មាស សុខជា
http://bit.ly/1wtm1aV

ក្រុម​តាមដាន​ការងារ​ជប៉ុន​ មក​ដល់​ប្រទេស​កម្ពុជា​

ក្រុម​អ្នកជំនាញ​របស់​ប្រទេស​ជប៉ុន​ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​ ដែល​ជា​ក្រុម​តាមដាន​ការងារ​ ទាក់ទង​នឹង​តម្រូវការ​ការ​ស្ទង់​មតិ​ដែល​បាន​អនុវត្ត​ កាលពី​ខែឧសភា​ ក្នុង​ការ​ផ្តល់​ជំនួយ​លើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/japanese-follow-up-team-arrives-in-cambodia-7516

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aTEAZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!