អង្គការទិន្នន័យអំពីការអភិវឌ្ឍបានបង្ហោះទំព័រអត្ថបទថ្មីស្តីអំពីទឹកក្រោមដី
អូឌីស៊ីបានបង្ហោះទំព័រអត្ថបទសំណេរថ្មី ស្តីអំពីទឹកក្រោមដីនៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញអំពីទិដ្ឋភាពទូទៅ, ការទាញយកទឹកក្រោមដីនៅកម្ពុជា, ការគំរាមកំហែង និងការប្រឈម, និង ការឆ្លើយតបខាងនយោបាយ និងទស្សនៈនាពេលអនាគត ជាខេមរភាសា និងភាសាអង់គ្លេស។ លើប្រធានបទនេះ ក៏មានភ្ជាប់មកជាមួយក្រាហ្វិក “អណ្តូងទឹកដែលមិនអាចផឹកបាន ដោយសារការបំពុលនៃជាតិអាសេនិច” របស់ WSP Program។ ទំព័រទឹកក្រោមដីស្ថិតនៅក្រោមប្រធានបទ “ធនធានទឹក”លើគេហទំព័របស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រ ទឹកក្រោមដី។