អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”បណ្តាញសេវាទូរសព្ទគ្របដណ្តប់ក្នុងប្រទេសកម្ពុជា”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី “បណ្តាញសេវាទូរសព្ទគ្របដណ្តប់ក្នុងប្រទេសកម្ពុជា”។ សំណុំទិន្នន័យនេះបង្ហាញឱ្យឃើញនូវផែនទីដ៏ទូលំទូលាយដែលរៀបរាប់លម្អិតអំពីវិសាលភាពនៃការគ្របដណ្តប់លើសេវាទូរសព្ទក្រុមហ៊ុន សែលកាត, មិត្តហ្វូន និង Smart នៅទូទាំងប្រទេសកម្ពុជា។ ផែនទីបណ្តាញសេវានេះបង្ហាញពីទីតាំងបណ្តាញសេវា ដែលមានក្នុងតំបន់ដែលមនុស្សរស់នៅ ធ្វើការ និងទីតាំងដែលត្រូវការទំនាក់ទំនង ឬប្រើអ៊ីនធើណិត។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “បណ្តាញសេវាទូរសព្ទគ្របដណ្តប់ក្នុងប្រទេសកម្ពុជា”។