អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី «ការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជា»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី «ការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជា»។ សំណុំទិន្នន័យនេះ ផ្តល់ព័ត៌មានអំពីការបាត់បង់គម្របព្រៃឈើនៅកម្ពុជា ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើទំហំ ៣,០ លានហិកតា (Mha) ដែលស្មើនឹង ៣៤% នៃផ្ទៃដីគម្របព្រៃឈើសរុបកាលពីឆ្នាំ២០០០ និងបង្កឱ្យមានការបញ្ចេញឧស្ម័នសមមូលកាបូនឌីអុកស៊ីត (CO₂e) ចំនួន ១,៨ ជីហ្គាតោន (Gt)។ តួលេខនេះ មិនទាន់រាប់បញ្ចូលការកើនឡើងនៃគម្របព្រៃឈើក្នុងអំឡុងពេលដូចគ្នានេះនៅឡើយទេ។ ទិន្នន័យទាំងនេះ ត្រូវបានទាញយកពី Global Forest Watch ហើយត្រូវបានបញ្ចូលទៅលើគេហទំព័ររបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «ការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជា»។