អូឌីស៊ីដាក់ផ្សាយនូវធនធានថ្មីស្តីពី “គោលការណ៍ណែនាំស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ផ្សព្វផ្សាយធនធានថ្មីលើគេហទំព័រ អំពី “គោលការណ៍ណែនាំស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ” ដែលជាសេចក្តីព្រាងចុងក្រោយចេញផ្សាយដោយក្រសួងបរិស្ថាន។ គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើង ដើម្បីឲ្យគ្រប់ភាគីទាំងអស់ប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា ដោយអនុលោមតាមមាត្រាទី ១១ ជំពូកទី ៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ ២០០៨។ លោកអ្នកអាចស្វែងរកធនធានឯកសារក្នុងទម្រង់ PDF។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រទិន្នន័យជាភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាភាសាខ្មែរ។