អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី «គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម»។ នៅក្នុងទំព័រដែលមានទាំងខេមរភាសា និងភាសាអង់គ្លេសនេះនឹងផ្តល់នូវទិដ្ឋភាពទូទៅនៃគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងមាតិកាដែលពាក់ព័ន្ធនានា មានដូចជា ច្បាប់ និងគោលនយោបាយស្តីពីសហគ្រាសធុនតូច និងមធ្យម ការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យម ឌីជីថលនីយកម្មសហគ្រាសធុនតូច និងមធ្យម អន្តរជាតូបនីយកម្មសហគ្រាសធុនតូច និងមធ្យម ព្រមទាំងឯកសារបោះពុម្ពផ្សាយទាក់ទងផ្សេងៗ។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម»។