ការចរចារវាងតំណាងអ្នកភូមិដែលតវ៉ាអំពីដីធ្លីជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ីទទួលបានលទ្ធផលតិចតួច
អ្នកភូមិប្រហែល៦០នាក់នៅក្នុងរាជធានីភ្នំពេញ មកពីខេត្តបាត់ដំបង បន្ទាយមានជ័យនិងខេត្តព្រះសីហនុដែលបាត់បង់ដីធ្លី ឬកំពុងស្ថិតក្នុងគ្រោះថ្នាក់បាត់បង់ដីធ្លីដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវដែកដែលផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការតវ៉ានៅខាងក្រៅការិយាល័យធនាគារនេះកាលពីព្រឹកម្សិលមិញ ជុំវិញការខ្វះការធ្វើបទបង្ហាញនៅក្នុងគម្រោងជំនួយរបស់ធនាគារនេះ។ ការតវ៉ាដែលពេលខ្លះមានសភាពក្តៅគគុក ប៉ុន្តែមិនមានអំពើហិង្សាកើតឡើង ត្រូវបានមើលខុសត្រូវដោយនគរបាលប្រឆាំងកុបកម្ម និងសន្តិសុខសណ្តាប់ធ្នាប់សារធារណៈខណ្ឌដូនពេញ។ បន្ទាប់ពីក្រុមអ្នកភូមិមកដល់ ធនាគារអភិវឌ្ឍន៍អាស៊ីបានអញ្ជើញអ្នកតំណាងក្រុមនេះចូលទៅចរចាគ្នារយៈពេលបីម៉ោងស្តីពីការតវ៉ារបស់ពួកគាត់។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/16529/