លោក ហ៊ុន សែន ថ្លែងកោតសរសើរពីការរីកចម្រើននៅក្នុងរាជធានីភ្នំពេញ អំឡុងពិធីសម្ពោធស្ពានអាកាសស្ទឹងមានជ័យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតយកឱកាសនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ដើម្បីកោតសរសើររដ្ឋាភិបាលរបស់លោកក្នុងការប្រឹងប្រែងអភិវឌ្ឍរាជធានីភ្នំពេញ និងព្រមានប្រជាពលរដ្ឋក្រីក្រកុំឲ្យសង់លំនៅដ្ឋានក្រោមស្ពានថ្មី ដែលចំណាយទឹកប្រាក់សាងសង់អស់ចំនួន១៩លានដុល្លារនេះ។ លោក ហ៊ុន សែន ក៏បានឆ្លៀតយកឱកាសនេះដើម្បីរំឭកដាស់តឿនដល់លោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ផងដែរ អំពីអាណត្តិមានកំណត់របស់លោកក្នុងមុខតំណែងជាអភិបាលរាជធានី ហើយបានប្រាប់ឲ្យលោកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមផ្លូវ និងខិតខំឲ្យបានខ្លាំងក្លាថែមទៀតក្នុងការបង្កើតសេវាដឹកជញ្ជូនសាធារណៈ មុនពេលលោកចូលនិវត្ត។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/18030/