សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ សុំ​ការ​គាំទ្រ​ពី​ ប្រធាន​អាស៊ាន​ និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី​ ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​ និង​ថៃ​ឲ្យ​បាន​ពេញលេញ​ និង​មាន​ប្រសិទ្ធភាព​

​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៥​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ផ្ញើ​សារលិខិត​ជូន​ ឯកឧត្តម​ អាន់​វ៉ា​ អ៊ី​ប្រា​ហ៊ី​ម​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ និង​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ពិភពលោក​ នានា​ដែល​រួម​មាន​ ឯកឧត្តម​ស៊ី​ ជី​ង​ពីង​ ប្រធានាធិបតី​ចិន​ ឯកឧត្តម​ ដូ​ណា​ល់​ ត្រាំ​ ប្រធានាធិបតី​ សហរដ្ឋអាមេរិក​ និង​ឯកឧត្តម​ អេ​ម៉ា​ណូអែល​ ម៉ា​ក្រុង​ ប្រធានាធិបតី​បារាំង​ ឯកឧត្តម​អង់​តូ​នី​ញូ​ ហ្គ​ តេ​រ៉េ​ស​ អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ និង​ លោក​ជំទាវ​ អាណា​លេ​ណា​ បេ​ណា​បក​ ប្រធាន​មហាសន្និបាត​អង្គការ​ស​ប្រជាជាតិ​លើក​ទី​៨០​។​ គោលបំណង​នៃ​លិខិត​ គឺ​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ​ពិភពលោក​ទាំងអស់​ ទៅ​លើ​ស្ថានការណ៍​ថ្មីៗ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ ដែល​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិភាព​ និង​ស្ថិរភាព​ មិន​ត្រឹមតែ​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​សម្រាប់​តំបន់​យើង​ទាំងមូល​ផង​ដែរ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf