តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1177 Announcementsរកឃើញសម្រាប់ "세리에 A 순위 bbb7.top 아랍 에미리트 토트넘 경기 멜라네시아 슈퍼컵 izq"

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group

នៅថ្ងៃទី ២ ខែកក្តដា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។យោងតាមសេចក្ដីប្រកាសព័ត៌មាន លោក Lee Q. Shim បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតី និងបានគោរពជម្រាបជូនអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជា គោលបំណងនៃ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា។  <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-the-outcome-of-the-meeting-between-samdech-moha-borvor-thipadei-hun-manet-prime-minister-of-the-kingdom-of-cambodia-and-mr-lee-q-shim-the-president-of-lee-li-holdings-group/ ' class='cambodia-color'>...a>

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីរដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។យោងតាមសេចក្តីប្រកាស តាមការអញ្ជើញរបស់ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រី និងជា រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ដ្រីការបរទេសជប៉ុននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ <a href='https://opendevelopmentcambodia.net/km/announcements/press-release-japanese-foreign-minister-to-pay-an-official-visit-to-cambodia/ ' class='cambodia-color'>...a>

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នៅលើគេហទំព័របណ្ដាញសង្គម​ផ្លូវការ​របស់​ខ្លួន​។​ យោងតាមសេចក្តីប្រកាស តាមរយៈសេចក្ដីសម្រេចលេខ ១២៤ សសរ ចុះថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២៤​ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-the-official-composition-of-the-cambodia-tourism-marketing-and-promotion-board-ctb/ ' class='cambodia-color'>...a>

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ ជូន​បងប្អូន​កម្មករនិយោជិត​ចំនួន​ ៥​.៤១៥​នាក់​ នៃ​រោងចក្រ​ សហគ្រាស​ ចំនួន​ ៧៤​ ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ ស្បែកជើង​ និង​កាបូប​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ក្រោម​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៃ​រាជធានី​ភ្នំពេញ​ ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល​ និង​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះ​សីហ​នុ​

នៅ​ថ្ងៃ​ទី​ ១២​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្ដី​ពី​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ ជូន​បងប្អូន​កម្មករនិយោជិត​ចំនួន​ ៥​.៤១៥​នាក់​ នៃ​រោងចក្រ​ សហគ្រាស​ ចំនួន​ ៧៤​ ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ ស្បែកជើង​ និង​កាបូប​ដែល​ស្ថិត​នៅ <a href='https://opendevelopmentcambodia.net/km/announcements/opening-subsidies-to-5415-workers-of-74-factories-in-the-garment-footwear-and-bag-industry-in-the-region-under-the-implementation-of-large-scale-closure-measures-in-phnom-penh-takhmao-kandal-and-m/ ' class='cambodia-color'>...a>

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧

​នៅ​ថ្ងៃ​ទី​ ០៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧ <a href='https://opendevelopmentcambodia.net/km/announcements/samdech-akka-moha-sena-padei-techo-hun-sen-prime-minister-of-the-kingdom-of-cambodia-will-chair-the-7th-greater-mekong-subregion-7th-gms-summit/ ' class='cambodia-color'>...a>

Ministry of Foreign Affair and International Cooperation

ទាញយក៖ pdf

ការ​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ស្ប៉ា​នៅ​តាម​សណ្ឋាគារ​ និង​អាជីវកម្ម​ស្ប៉ា​ ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិក្រឹត្យការ​លើ​ជំនាញ​ស្ប៉ា​ និង​សុខុមាលភាព​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ស្ប៉ា​នៅ​តាម​សណ្ឋាគារ​ និង​អាជីវកម្ម​ស្ប៉ា​ ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិក្រឹត្យការ​លើ​ជំនាញ​ស្ប៉ា​ និង​សុខុមាលភាព​កម្ពុជា​។ <a href='https://opendevelopmentcambodia.net/km/announcements/recruitment-of-candidates-who-are-working-in-the-spa-industry-in-hotels-and-spa-businesses-to-attend-training-courses-on-upskill-spa-professionals-in-cambodia/ ' class='cambodia-color'>...a>

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សន្និសីទ​ស្តី​ពី​ការ​ជំរុញ​អភិបាលកិច្ច​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្រោម​ប្រធានបទ​ “​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​សាធារណៈ​”

​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ ឯកឧត្តម​ ជា​ វ៉ា​ន់​ដេ​ត​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ និង​ជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (​គ​.​រ <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-the-govtech-conference-under-the-theme-empowring-digital-transformation-i/ ' class='cambodia-color'>...a>

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​៖​ ការ​ព្រួយបារម្ភ​ចំពោះ​សេចក្តីសម្រេច​ជា​ផ្លូវការ​នៃ​ដំណើរការ​ នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ សម្រាប់​ប្រទេស​កម្ពុជា​

ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៩​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​ អភិវឌ្ឍ​ន៏​នៅ​កម្ពុជា​ មានឈ្មោះ​ហៅ​ថា​ “​សមាគម​អា​ដ​ហុ​ក​”​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដែល​គាំទ្រ​ដោយ​ អង្គការ​ សមាគម​ សហជីព​ សហគមន៍​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ៧១​ ដោយ​បង្ហាញ​នូវ <a href='https://opendevelopmentcambodia.net/km/announcements/joint-statement-on-the-eus-decision-to-start-the-process-of-suspending-cambodias-access-to-its-preferential-everything-but-arms-eba-agreement/ ' class='cambodia-color'>...a>

សមាគមអាដហុក

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩​ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​ដល់​សា​ធារ​ណះ​ជន​ស្តី​ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដែល​បាន​ទ​ទួ​ឥទ្ធិពល​ពី​ព្យុះ​មូសុង​និរតី​ និង​ប្រព័ន្ធ <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-flooding-situation-in-preah-sihanouk-province/ ' class='cambodia-color'>...a>

រដ្ឋបាលខេត្តព្រះសីហនុ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពីការ​កំណត់​អត្តសញ្ញាណ​អ្នកកាន់កាប់​ និង​ដី​ក្នុង​ជម្លោះដីធ្លី​

នៅ​ថ្ងៃ​ទី​ ១៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្កើត​ក្រុមការងារ​ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ដកោះកុង​ ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នកកាន់កាប់​ដីធ្លី​ និង​ដីធ្លី​ ទាក់ទង​នឹង​វិវាទ​ដីធ្លី​ ចាប់ពី​ថ្ងៃ​ទី​ ២១​ ខែឧសភា​ ឆ្នាំ​ ២០១៨​។​ វិវាទ​ដីធ្លី​កើតឡើង​រវាង​៖​ប្រជាពលរដ្ឋ <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-mission-to-identifying-land-owners-in-land-disputes/ ' class='cambodia-color'>...a>

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ

នៅថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៧​ រដ្ឋបាល​ខេត្តពោធិ៍សាត់​ តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​ រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ ដែល​ក្រុម​ប្រតិបត្តិ​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល <a href='https://opendevelopmentcambodia.net/km/announcements/notice-on-the-publication-of-cadastral-documents/ ' class='cambodia-color'>...a>

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​

​ថ្ងៃ​ទី​ ០៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ពី​ថ្ងៃ​ទី​០១-០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។ <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-the-outcome-of-the-official-visit-to-the-republic-of-indonesia-of-h-e-senior-minister-prak-sokhonn/ ' class='cambodia-color'>...a>

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២០

កាលពី​ថ្ងៃ​ច័ន្ទ​ ទី​៣១​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​បើក​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើ់ម្បី​ត្រួតពិនិត្យ ​និង​ពិភាក្សា​លើ​របៀបវារៈ​ដូច​ជា​៖ <a href='https://opendevelopmentcambodia.net/km/announcements/announcement-on-the-result-of-the-new-mandate-meeting-of-the-permanent-council-of-ministers-dated-on-31-march-2020/ ' class='cambodia-color'>...a>

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩

​នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩​។​ ក្នុង​សេចក្តី​ប្រកាស​នេះ​ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​ បាន​ធ្វើការ​កែសម្រួល​វិធានការ​ស្តី​ពី​ការ <a href='https://opendevelopmentcambodia.net/km/announcements/announcement-of-the-inter-ministerial-committee-to-fight-against-covid-19/ ' class='cambodia-color'>...a>

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​លុប​ និង​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ១៧​ ក្រុមហ៊ុន​

​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​ ឆ្នាំ​២០២០​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រកាស​លុប​ និង​/​ឬ​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ១៧​ ក្រុមហ៊ុន​។​ សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយ <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-license-revocation-and-suspension-of-17-telecoms-operators/ ' class='cambodia-color'>...a>

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៍​មាន​ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើរ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិល​

​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២០​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៍​មាន​មួយ​ ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើរ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិល​។​ ការ​ប្រជុំ​នេះ​មាន​គោលបំណង​ស្វែង​យល់​ពី​គោលបំណង <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-organizing-the-working-group-of-the-royal-governments-meeting-to-facilitate-solutions-and-response-to-requests-of-civil-society-organizations/ ' class='cambodia-color'>...a>

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិនៅ​ហ្សឺ​ណែវ​ឆ្លើយ​តប​ទៅ​លោកស្រី​សាស្ត្រាចារ្យ​ Rhona​ Smith​ អ្នករាយការណ៍​ពិសេស

នៅ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ ឆ្នាំ​២០២០​ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ឆ្លើយ​តប​ទៅ​​លោកស្រី​សាស្ត្រាចារ្យ​ Rhona​ Smith​ អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ដែល​សំដៅ​ការពារ <a href='https://opendevelopmentcambodia.net/km/announcements/press-statement-of-the-permanent-mission-of-the-kingdom-of-cambodia-to-the-un-office-at-geneva-in-response-to-professor-rhona-smith-special-rapporteur/ ' class='cambodia-color'>...a>

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​ វិធានការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​មិន​អនុវត្ត​តាម​វិធានការ​របស់​សុខាភិបាល​ ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​មិន​អនុវត្ត​តាម​វិធានការ​របស់​សុខាភិបាល​ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ <a href='https://opendevelopmentcambodia.net/km/announcements/press-release-on-the-implementation-measures-for-those-who-refuse-to-follow-the-quarantine-procedures/ ' class='cambodia-color'>...a>

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ទី​ ០៨​ ខែតុលា​ ឆ្នាំ​២០២១

នៅ​ថ្ងៃ​ទី​ ០៦​ ខែតុលា​ ឆ្នាំ​ ២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ទី <a href='https://opendevelopmentcambodia.net/km/announcements/his-excellency-prak-sokhonn-deputy-prime-minister-minister-of-foreign-affairs-and-international-cooperation-of-the-kingdom-of-cambodia-will-participate-in-the-asean-united-nations-ministerial-meeti/ ' class='cambodia-color'>...a>

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

ការ​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​បាត់បង់​ ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​

​នៅ​ថ្ងៃ​ទី​ ២៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​ការ​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​បាត់បង់​ ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​។​​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ជាង​ ១០០​រូប​ សាង​ពី​ថ្ម​ និង <a href='https://opendevelopmentcambodia.net/km/announcements/the-return-of-lost-khmer-cultural-objects-to-the-kingdom-of-cambodia/ ' class='cambodia-color'>...a>

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hb6TF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!