តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1562 Announcementsរកឃើញសម្រាប់ "德汉姆应用艺术与技术学院毕业证成绩单教育部留学服务留信认证QQ微信168899991(Durham College of Applied Arts and Technology毕业证degree offer diploma Transcript)72"

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គម្រោង​ទំនប់​លួង​ប្រា​បាង​ បង្កើន​ក្តី​បារម្ភ​ចំពោះ​ការ​ប្រែប្រួល​ទន្លេមេគង្គ​ក្រោម​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​លើ​វិស័យ​អភិបាលកិច្ច​ទឹក​នៅ​កម្ពុជា​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​ពួក​គេ​ពី​ការ​ប្រែប្រួល​នៃ​ទន្លេមេគង្គ​ក្រោម​ និង​ដើម្បី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ...

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កោះ​កូន​សត្វ​

នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៣​ រដ្ឋបាល​ជលផល​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កោះ​កូន​សត្វ​ ឃុំ​កោះ​ព្រះ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង ...

រដ្ឋបាលជលផល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃ "កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១"

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី ១១ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ១៥-១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងង៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រធានបទ “២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” បានបញ្ចប់ទៅជាមួយនឹងការអនុម័តឯកសារលទ្ធផលសំខាន់ចំនួន ៣ គឺ៖ (១) សេចក្តីប្រកាសអ៊ុឡង់បាទ័រស្តីពីការឈានចូលទសវត្សរ៍ទីបីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប; (២) សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ; (៣) សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ASEM ស្តីពីភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ៖ (១) ឯកឧត្តម លី គឹឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើដំណើរការរៀបចំការបោះឆ្នោត សុខភាពអប់រំ និងការទទួលបានទឹកស្អាតជាមួយនឹងទឹកប្រាក់ចំនួន ៣,៦០០ លានយ័ន(ប្រហែល ៦០០ លានដុល្លារ) ដែលជាជំនួយឥតសំណងរបស់ភាគីចិនក្នុងរយៈពេលបីឆ្នាំ ២០១៦-២០១៩។ (២) ឯកឧត្តម ស្សិនហ្សូ អាបេ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ថ្លែង​ការណ៍រួម​របស់​អង្គការ​លីកាដូ​ស្តី​ពី​​ការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ចំពោះ​ភាព​សកម្ម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​ព្រៃ​ឡង់​

​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ -​ អង្គការ​សមាគម​ និង​សហគមន៍​សរុប​ជាង​១០០​ស្ថាប័ន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ ដោយ​បាន​សម្ដែង​ការ​សោកស្ដាយ​ និង​ហួស​ចិត្តជា​ខ្លាំង​ ចំពោះ​ការ​រឹតត្បិត​របស់​អាជ្ញាធរ​ក្នុង​ការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ...

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ ការ​ស្វែងរក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​តាម​ Google​ Map

​នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ស្វែងរក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​តាម​ Google​ Map​។​ ដើម្បី​កាន់តែ​មាន​ភាព​ងាយស្រួល​ស្វែងរក​ទីតាំង ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​រួម​៖​ ការ​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​មុខរបរ​ស្វ័​យ​និ​យោជន៍​ គឺ​ការ​ដណ្ដើម​មុខរបរ​របស់​កម្មករ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​

នៅ​ថ្ងៃ​ទី​ ០៧​ ខែតុលា​ ឆ្នាំ​២០១៩​ សហជីព​ សមាគម​ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដើម្បី​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សេចក្តីជូនដំណឹង​ លេខ​០៣៥​ របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះ​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​ ២០១៩​ ស្តី​ពី​ “​ការ​អនុញ្ញាត ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

​កម្ពុជា​ និង​តួ​ក​គី​កំណត់​ទិស​ដៅ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ក្នុង​ទំហំ​ ១​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​

នៅ​ថ្ងៃ​ទី​ ១២​ ខែតុលា​ ឆ្នាំ​ ២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​តួ​ក​គី​កំណត់​ទិស​ដៅ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ក្នុង​ទំហំ​ ១​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​លើ​គេហទំព័រ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ការ​លើកលែង​បន្ធូរបន្ថយ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ ចំនួន​ ២២៩​ គ្រឿង​ ដែល​ត្រូវ​បាន​ឃាត់​ទុក​នា​ពេល​កន្លង​មក​ ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អ​ចល័ត​ និង​ជញ្ជីង​ចល័ត​ នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

​នៅ​ថ្ងៃ​ទី​ ០១​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​លើកលែង​បន្ធូរបន្ថយ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ ចំនួន​ ២២៩​ គ្រឿង​ ដែល​ត្រូវ​បាន​ឃាត់​ទុក​នា​ពេល​កន្លង​មក​ ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ ...

ក្រសួងសាធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ផ្តល់​សេវា​ជិះ​រថយន្តក្រុង​ និង​កាណូត​ ដោយ​ឥត​គិតថ្លៃ​ ជូន​ប្រជាពលរដ្ឋ​ រយៈពេល​៧​ថ្ងៃ​ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញផ្សាយ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ពី​ការ​បម្រើសេវា​រថយន្តក្រុង​ និង​កាណូត​ដឹក​អ្នកដំណើរ​ ដោយ​ឥត​គិតថ្លៃ​ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។​ ចាប់ពី​ថ្ងៃ​ទី​ ១២​ រហូត ...

រដ្ឋបាល​រាជធានី​ភ្នំពេញ

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ធនាគារពិភពលោក​ស្តី​ពី​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា ​ឆ្នាំ​២០២០​ ធនាគា​ពិភពលោក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​ការ​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​។​   ធនាគា​ពិភពលោក​បាន​អនុម័ត​ជំនួយ​ ឥត​សំណង​ចំនួន​ពីរ​កញ្ចប់​បំពេញបន្ថែម​ទៀត​ នៅ ...

ធនាគារពីភពលោក

ទាញយក៖ pdf

ការ​លុប​ចោលការ​ហាម​អ្នកដំណើរ​ ឬ​អ្នក​ដែល​ឆ្លងកាត់​មក​ពី​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន​១០​ ចូល​កម្ពុជា

នៅ​ថ្ងៃ​ទី​ ០៥​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​លុប​ចោលការ​ហាម​អ្នកដំណើរ​ ឬ​អ្នក​ដែល​ឆ្លងកាត់​មក​ពី​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន​១០​ ចូល​កម្ពុជា​។​​ក្រសួង​សម្រេច​លុប​ចោលការ​ហាម​អ្នកដំណើរ​ ឬ​អ្នក​ដែល​ឆ្លងកាត់​មក​ពី ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

កម្ពុជា​៖​ ក្រុម​អ្នកជំនាញ​ អ​.​ស​.​ប​ មានការ​ភ្ញាក់ផ្អើល​ដោយ​ការ​បង្ហាញ​ឈ្មោះ​ និង​ការ​ធ្វើ​ឱ្យ​អាម៉ាស់​ដល់​ ​ជន​រង​គ្រោះ​ពី​ជំងឺ​កូ​វី​ដ​-១៩

​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២០​ -​ ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​​ការ​សម្រេច​ដោយ​អាជ្ញាធរ​កម្ពុជា​ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​អំពី​បុគ្គល​ទាំងឡាយ​ ដែល​បាន​ធ្វើតេស្ត ...

អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៃអ.ស.បនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​

​នៅ​ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករ​និ​យោ​ជិ​ក​ចំនួន​ ៩,៥៤១​ នាក់​ នៃ​រោងចក្រ​ សហគ្រាស​នៅ​ក្នុង​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ ដែល​ត្រូវ​បាន ...

ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តិ​ពី​ការ​ចាប់ផ្ដើម​ផ្ដល់​លិខិត​អញ្ជើញ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ តាម​រយៈ​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​មេ​ភូមិ​ ទូ​ទាំង​ប្រទេស​ បាន​ចាប់ផ្ដើម​ផ្ដល់​លិខិត​អញ្ជើញ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ ឆ្នាំ ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ផ្តល់​សេវា​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ​ ជូន​កម្មករ​-​កម្មការិនី​ រយៈពេល​២​ឆ្នាំ​ និង​ការ​កែសម្រួល​ខ្សែ​រត់​ថ្មី​

​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៧​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​ ពី​ការ​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី​ទាំងអស់​គ្នា​ ជិះ​រថយន្តក្រុង​គ្រប់​ខ្សែ​ដោយ​ឥត​គិតថ្លៃ​ របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ រយៈពេល​២​ឆ្នាំ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

ANFREL​ ថ្កោលទោស​លើ​ការ​បិទ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ បណ្តាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​​ការ​ថ្កោលទោស​លើ​ការ​បិទ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ នៅ​កម្ពុជា​។​​បណ្តាញ​អាស៊ី​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ (ANFREL)​ ថ្កោលទោស ...

បណ្តាញ​អាស៊ី​​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី​

ទាញយក៖ pdf

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​ចេញ​ផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​និង​សិ​ទិ្ធ​មនុស្ស​ ស្តី​ពី​ការ​៖​ ទប់ស្កាត់​ ការ​កាត់​បន្ថយ​ និង​ការ​ដោះស្រាយ​ការ​រំលោភ​សិ​ទិ្ធ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃទី​ ២០ ខែ​ធ្នូ​ ឆ្នាំ​២០១៨ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម​.​ស​.​ម​.​ក)​ ​បានចេញ​ផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តីពី​ធុរ​កិច្ច​ និង​សិទ្ធិ​មនុស្ស​ ស្តី​ពី​ការ​​៖​ ទប់ស្កាត់​ ការ​កាត់​បន្ថយ​ និង​ការ​ដោះស្រាយ​ការ​រំលោភ​សិ​ទិ្ធ​នានា ...

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម​.​ស​.​ម​.​ក)

ទាញយក៖ pdf

ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ សម្រាប់​កម្រិត​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទាំងអស់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ សម្រាប់​កម្រិត​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទាំងអស់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ពី​ក្រសួងសុខាភិបាល​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់​ក្រុមការងារ​ឆ្លើយ​តប​នឹង​វីរុស​កូ​រ៉ូ​ណា​

នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់​ក្រុមការងារ​ឆ្លើយ​តប​នឹង​វីរុស​កូ​រ៉ូ​ណា​។​ ក្នុង​សេចក្តី​ប្រកាស​នេះ​ ក្រសួងសុខាភិបាល​បាន​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​អន​ឡាញ​ ដើម្បី​ផ្សា​ភ្ជាប់​ពលរដ្ឋ​ នឹង​សេវា​សាធារណៈ​ក្រុង​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​

នៅ​ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​២០២១​ ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ កម្មវិធី​អន​ឡាញ​ “​ពិដោរ​អ្នក​ភូមិ​ឆ្លាត​វៃ​”​ ដែល​ជា​ឧបករណ៍​ឆ្លើយ​តប​សំឡេង​អន្តរ​កម្ម​​ជជែក​តាម​ហ្វេ​ស​ប៊ុ​ក ...

ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NJbUL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!