តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

142 Announcementsរកឃើញសម្រាប់ "西北阿肯色社区学院毕业证成绩单教育部留学服务留信认证QQ微信168899991(Northwest Arkansas Community College毕业证degree offer diploma Transcript),frog=xinr68kh"

ការ​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​២០២២​ រដ្ឋបាល​ខេត្តសៀមរាប​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។​​ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​ជលផល​នៅ​ក្នុង​ដែន​នេសាទ​បឹង​ទន្លេសាប​ និង​ក្នុង​គោលបំណង​គ្រប់គ្រង​ ប្រើប្រាស់​ធនធាន​ជលផល ...

រដ្ឋបាលខេត្តសៀមរាប

ទាញយក៖ pdf

ការ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣​ (LASED​ III)

​នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​រៀបចំ​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣​ (LASED​ III)​ តាម​ប្រព័ន្ធ​អន​ឡាញ​។​ ...

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

ទាញយក៖ pdf

ចក្រភព​អង់គ្លេស​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​-១៩​ AstraZeneca​ ចំនួន​ ៤១៥,០០០​ដូ​ស​ដល់​ប្រទេស​កម្ពុជា​តាម​រយៈ​កិច្ចព្រមព្រៀងទ្វេភាគី​

​នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ចក្រភព​អង់គ្លេស​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​-១៩​ AstraZeneca​ ចំនួន​ ៤១៥,០០០​ដូ​ស​ដល់​ប្រទេស​កម្ពុជា​តាម​រយៈ​កិច្ចព្រមព្រៀងទ្វេភាគី​។​​ក្នុង​ស​ប្តា ...

ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​វិធានការ​នានា​ ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ

​នៅ​ថ្ងៃ​ទី​ ០៣​ ខែធ្នូ​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តី​ពី​វិធានការ​នានា​ ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ​។​ ក្រសួងការបរទេស​បាន​ជម្រាប​ជូន​ដល់​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​អំពី​ជំហរ​ និង​វិធានការ​តទៅ​មុខ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ដក​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​របស់​គណៈកម្មការ​​អឺរ៉ុបធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដើម្បី​សម្តែង​ការ​សោកស្តាយ​ ចំពោះ​ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​​អឺរ៉ុប​ ដើម្បី​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​ ទៅ​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែល​បាន ...

សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​៖​ ដោយសារ​មិន​ទាន់​មាន​ឆន្ទៈ​ធ្វើ​វិសោធនកម្ម​ ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ គួរ​ត្រូវ​បាន​និរាករណ៍​

​នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ រួម​ជាមួយនឹង​ក្រុម​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៩៩​ទៀត​​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ សំណូមពរ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើការ​និរាករណ៍​ច្បាប់​ស្តី​ពី​សមាគម​ន​ និង​អង្គការ​មិនមែន ...

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក)

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ "​ប្រទេស​កម្ពុជា​៖​ ភាព​ចាំបាច់​ដើម្បី​ការពារ​អ្នក​ជាប់​ឃុំ​ពី​ជំងឺ​កូ​វី​ដ​១៩"

​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២០​ អង្គការ​លើកលែងទោស​អន្តរជាតិ​ (Amnesty​ International)​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human​ Rights​ Watch)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO)​ ស្នើ​សុំ​ដោយ​ទទូច​ឱ្យ​ រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់វិធានការ​ឱ្យ​បាន​ឆាប់​ ដើម្បី​ការពារ​សិទ្ធិ​ទទួល ...

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ (លី​កាដូ​)

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្មវិធី​អប់រំ​តាម​វិទ្យុ​ ជួយ​ឱ្យ​សិស្ស​ជនជាតិ​ដើម​ភាគតិច​អាច​បន្ត​ការ​សិក្សា​​បើ​ទោះ​សាលារៀន​កំពុង​បិទទ្វារ​ក៏​ដោយ​

​នៅ​ថ្ងៃ​ទី​ ០៧​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ក្រសួង​ និង​អង្គការ​យូ​នី​សេ​ហ្វ​ កំពុង​សហការ​គ្នាធានា​ឱ្យ​កុមារ​ដែល​ជួប​ការ​លំបាក​ និង​មានឱកាស​តិចតួច​ បន្ត​ទទួល​បានការ​សិក្សា​ ខណៈ​ដែល​សាលារៀន ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​មេដឹកនាំ​អាស៊ាន

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​មេដឹកនាំ​អាស៊ាន​ នៅ​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​២០២១​ ទីក្រុង​ហ្សា​ការ​តា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ កិច្ច​ពិភាក្សា​នេះ ...

ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

ឯកឧត្តម​ លឹ​ម​ ចុក​ ហ៊ុយ​ អគ្គលេខាធិការ​អាស៊ាន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ១៤​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ លឹ​ម​ ចុក​ ហ៊ុយ​ អគ្គលេខាធិការ​អាស៊ាន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី​ ១៥​ ដល់ទី​ ១៩​ ខែមករា​ ឆ្នាំ​២០២២​។ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

​សេចក្តីណែនាំ​ក្រើន​រំ​លិ​ក​ស្តិ​ពី​ការ​ពង្រឹង​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង​ ថែទាំ​ និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​ នៅ​តាម​ផ្ទះ​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០២២​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ដើម្បី​ក្រើន​រំ​លិ​ក​ដល់​ការ​ពង្រឹង​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង​ ថែទាំ​ និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​ នៅ​តាម​ផ្ទះ​ នៅ​លើ​បណ្តាញ​សង្គម​ផ្លួ​វ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ការ​ក្រើនរំលឹក​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​១​ និង​ដូ​ស​ទី​២​ (​ដូ​ស​មូលដ្ឋាន​)​ និង​ដូ​ស​ទី​៣​ ឫ​ដូ​ស​ជំរុញ​

​នៅ​ថ្ងៃ​ទី​ ០១​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ក្រើនរំលឹក​ នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​១​ និង​ដូ​ស​ទី​២​ (​ដូ​ស​មូលដ្ឋាន​)​ និង​ដូ​ស​ទី​៣​ ឫ​ដូ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

CCHR​ ចេញផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​៖​ គណនេយ្យ​ភាព​សាជីវកម្ម​ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ដីធ្លី​

​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​ ចេញផ្សាយ​កំណត់​ត្រា​សង្ខេប​ស្តី​ពី​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​ដែល​មាន​ចំណងជើង​ “​គណនេយ្យ​ភាព​សាជីវកម្ម​ចំពោះ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ ...

ម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​

ទាញយក៖ pdf

លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ​

នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ថ្ងៃ​ទី​០៦-០៨​ ខែកញ្ញា ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​វាយតម្លៃ​ទីផ្សារ​នៃ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​សេវា​ប្រមូល​សំរាម​ សំណល់​រឹង​

នៅ​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ IDE​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​វាយតម្លៃ​ទីផ្សារ​នៃ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​សេវា​ប្រមូល​សំរាម​ សំណល់​រឹង​។​ការ​សិក្សា​បាន ...

អង្គការអាយឌីអ៊ី

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ឯកឧត្តម​កិត្តិ​ទេសាភិបាល​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤៣​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

​នៅ​ថ្ងៃ​ទី​ ២​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចូលរួម​នា​ពេល​ខាង​មុខ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤៣​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។ ...

ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​រៀបចំ​ពិធី​បើក​ជា​ផ្លូវការ​ "​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន​ កម្ពុជា​-​ចិន​ ២០២៤"

​នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​ ២០២៣​ ក្រ​សូ​ង​ទេសចរ​ណ៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ការ​រៀបចំ​ពិធី​បើក​ជា​ផ្លូវការ​ “​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន​ កម្ពុជា​-​ចិន​ ២០២៤”​ នៅ​លើ​បណ្តាញ​ស​ង្ព ...

ក្រសូងទេសចរណ៏

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ឥណទាន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវ​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគមន៍​ជនបទ​នៅ​កម្ពុជា

នៅថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគា​ពិភពលោក​ នៅ​ថ្ងៃនេះ​ បាន​អនុម័ត​ផ្តល់​ឥណទាន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ (IDA)​ សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា​ (Cambodia​ Road​ Connectivity​ Improvement ...

ធនាគា​ពិភពលោក

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​៖​ សូម​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ និង​សូម​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន​

នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​រាយ​នាម​ដូច​ខាងក្រោម​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ បង្ហាញ​ពី​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ អំពី​ការ​ចាប់ខ្លួន​សកម្មជន​ជា​យុវជន​ក្មេងៗ​ចំនួន​ ៧​នាក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ...

ក្រុម​អង្គការ​សង្គម​ស៊ី​វិល​

ទាញយក៖ pdf

លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៤​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ

នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៤​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ០២​ ខែសីហា​ ឆ្នាំ​ ២០២១​ តាម​ប្រព័ន្ធ​វី ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Utfau
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!