សេចក្តីជូនព័ត៌មានស្ដីពី មុខងារផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព
នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានថាផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមានមុខងារក្នុងការជួយទ្រទ្រង់សរីរាង្គកាយ និងជំនួយកំលាំងតែប៉ុណ្ណោះ ប៉ុន្តែគ្មានប្រសិទ្ធភាពក្នុងការបង្ការ ឬព្យាបាលជំងឺដូចជា ...
ក្រសួងសុខាភិបាល
ការជ្រើសរើសបេក្ខជន-បេក្ខនារី ដែលកំពុងបម្រើការងារផ្នែកស្ប៉ានៅតាមសណ្ឋាគារ និងអាជីវកម្មស្ប៉ា ចូលរៀនវគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជន-បេក្ខនារី ដែលកំពុងបម្រើការងារផ្នែកស្ប៉ានៅតាមសណ្ឋាគារ និងអាជីវកម្មស្ប៉ា ចូលរៀនវគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងស្ដីពី ការរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣
នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣ នៅលើបណ្តាញសង្គមរបស់ពួកគេ។យោងតាមសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្មនៃ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពី ការសម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានសម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង សន្និសីទសារព័ត៌មាន ស្តីពីអំពើហិង្សាដែលបង្កឡើងដោយបេក្ខជនជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ
“ឯឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស់ និងធ្វើសន្និសិទសារព័ត៌មាន ស្តីពីអំពើហឹង្សាដែលបង្កឡើងដោយបេក្ខជនជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤។” ...
ទីស្តីការគណៈរដ្ឋមន្ត្រី
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាស ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការសម្រេចដាក់ទណ្ឌកម្មជាបទវិន័យ
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ បន្ទាប់ពីមេធាវីរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ...
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ទីភ្នាក់ងារ USAID និងទីភ្នាក់ងារ NASA ប្រកាសពីការបង្កើនការប្រើបច្ចេកទេសសំរាប់ការអភិវឌ្ឍន៍នៅតំបន់មេគង្គក្រោម
ថ្ងៃនេះទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារអវកាសជាតិសហរដ្ឋអាមេរិក (NASA) បានប្រកាសគំរោងរយៈពេល ៥ ឆ្នាំមួយដែលជំរុញការប្រើប្រាស់រូបភាពពីផ្កាយរណប ដើម្បីជួយតំបន់មេគង្គក្រោម ក្នុងទ្វីបអាស៊ីក្នុងការធ្វើការទស្សន៍ទាយ ...
ស្ថានទូតសហរដ្ឋអាមេរិក
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដមសីហមុនីព្រះមហាក្សត្រ ...
អគ្គលេខាធិការដ្ឋានរដ្ឋសភា
ជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ការលើកកម្ពស់ការសិក្សាបំប៉នបន្ថែម និងការអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពសម្រាប់ការអប់រំកាយតាមរយៈបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយស្តីពីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៨៤៣,៩៤៦ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ឆ្នាំ២០២២
នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញទស្សនវិស័យរួម ស្តីពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ឆ្នាំ២០២២។ ទស្សនវិស័យរួមនេះផ្តោតជាសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីអំពាវនាវ ស្តីពីការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរឡើង គណៈមេធាវីនៃព្រះរាជាណាចក្រ ...
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសតួកគី
ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី។ នៅក្នុងអំឡុងពេលស្នាក់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លិខិតចំហសូមគោរពជូន ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក) សូមសំដែងក្តីបារម្ភទាក់ទងនឹងការអនុវត្តច្បាប់ស្តី ពីការធ្វើបាតុកម្មដោយសន្តិវិធី ឆ្នាំ២០០៩។ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ការវិភាគរួមផ្នែកច្បាប់ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីអំពីសហភាពនៃសហគ្រាស
ថ្ងៃនេះ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ចេញនូវការវិភាគផ្នែកច្បាប់មួយនៃសេចក្តីព្រាងច្បាប់ស្តីអំពីសហជីពនៃសហគ្រាស (ច្បាប់ស្តីអំពីសហជីពពាណិជ្ជកម្ម) ចុងក្រោយ ដែលបាន ...
ក្រុមអង្គការសង្គមស៊ីវិល
ការរៀបចំសន្និសីទសារព័ត៌មាន ស្តីអំពីអនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ស្តីពីការតាំងទីលំនៅនៃជនភៀសខ្លួននៅកម្ពុជា
ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជំរាបជូនបណ្តាសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា៖ នៅថៃ្ងច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៩:៣០ នាទីព្រឹក ក្រសួងមហាផៃ្ទនឹងរៀបចំសន្និសីទសារព័តិមានស្តីអំពីអនុស្សារណៈនៃ ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍រួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា
យោងតាមលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះអង្គការនិងសមាគមសប្បុរសធម៌ដែលកំពុងផ្តល់ប្រាក់ កម្ចីជូនប្រជាជន ដោយមិនមានអាជ្ញាបណ្ណនិងចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានិង ...
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការបដិសេធទៅនឹងព័ត៌មានចេញផ្សាយដោយការសែតភ្នំពេញប៉ុស្តិ៍
អគ្គិសនីកម្ពុជា សូមធ្វើការបដិសេធការចុះផ្សាយខុសពីការពិតរបស់ការសែតភ្នំពេញ ប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ក្រោមចំណងជើងថា “Derailed dam angers EdC boss” ដោយហេតុថាគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង ...
អគ្គិសនីកម្ពុជា
សេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាស្តីពីការផុតរលត់នៃកម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(US GSP) ជូនដល់រោងចក្រផលិតផលធ្វើដំណើរទាំងអស់ក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីជូនដំណឹងមួយអំពីការផុតរលត់នៃកម្មវិធីអនុគ្រោះពន្ធទូទៅរបស់របស់សហរដ្ឋអាមេរិកជូនដល់រោងចក្រផលិតផលធ្វើដំណើរទាំងអស់ក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីជូនដំណឹងនេះបាន ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)