សេចក្តីថ្លែងការណ៍រួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា
យោងតាមលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះអង្គការនិងសមាគមសប្បុរសធម៌ដែលកំពុងផ្តល់ប្រាក់ កម្ចីជូនប្រជាជន ដោយមិនមានអាជ្ញាបណ្ណនិងចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានិងដាក់ បញ្ជាឲ្យបញ្ឈប់សកម្មភាពទាំងនោះភ្លាម ឬប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់។ ដូចគ្នានេះផងដែរ ក្រសួងនិងធនាគារជាតិសូមឲ្យប្រជាពលរដ្ឋពិចារណាឲ្យបានគ្រប់ ជ្រុងជ្រោយមុននឹងដាក់ប្រាក់កម្ចី។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា