សេចក្ដីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាព “មើលវីដេអូដើម្បីទទួលបានប្រាក់”
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាព “មើលវីដេអូដើម្បីទទួលបានប្រាក់”។
សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយតាមរយៈ Facebook, Tik Tok និងបណ្តាញសង្គមផ្សេងៗដែលអះអាងថា លោកអ្នកអាចទទួលបានទឹកប្រាក់ដោយគ្រាន់តែមើលវីដេអូ ឬបំពេញតាមការណែនាំ។ ជនខិលខូចអាចប្រើប្រាស់ ការផ្សព្វផ្សាយទាំងនេះ ក្នុងបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ ចូលរួមក្រុម ទាក់ទង ទៅគណនីណាមួយ ឬអនុវត្តតាមការណែនាំផ្សេងៗ ដោយបញ្ចូលព័ត៌មានគណនីធនាគារដើម្បីទទួលបានប្រាក់។ បន្ទាប់មក ជនខិលខូចនឹងណែនាំឱ្យជនរងគ្រោះទាញយក ឬដំឡើងកម្មវិធីមេរោគ ណាមួយ ដែលអាច មានសិទ្ធិគ្រប់គ្រងមុខងារមួយចំនួននៅលើទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងអាចលួចព័ត៌មានផ្ទាល់ខ្លួន ព័ត៌មាន គណនីធនាគារ លេខកូដ លេខសម្ងាត់ នឹងពាក្យសម្ងាត់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
