សេចក្តីជូនដំណឹងស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៧
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៧។
ដើម្បីអាចប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ ឆ្នាំ២០២៧ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS) តាមរយៈគេហទំព័រ https://fwcms.mlvt.gov.kh/។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
