​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ផ្តល់​សេវា​ពន្ធដារ​លើ​ការ​ប្រគល់​ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ និង​ធនាគារពាណិជ្ជ​

​នៅ​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​២០២០​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ជូនដំណឹង​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​បាន​ស្នើ​សុំ​ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​មធ្យោបាយ​ អញ្ជើញ​មក​ទទួលយក​ប័ណ្ណ​សម្គាល់​នេះ​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខ័​ណ្ឌ​ និង​ធនាគារពាណិជ្ជ​ដែល​លោក​អ្នក​បាន​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​ខាងលើ​ និង​សូម​ផ្តល់​នូវ​ព៍​ត៏​មាន​មួយ​ចំនួន​ដូច​ជា​ បង្កាន់ដៃ​បញ្ជាក់​ការ​បង់ប្រាក់​ពន្ធ​ចុង​ក្រោយ​ (​ថតចម្លង​)​ ឬ​ប័ណ្ណ​សម្គាល់​យានយន្ត​ (​ច្បាប់​ដើម​)​ ដើម្បី​រដ្ឋបាល​សារពើពន្ធ​ងាយស្រួល​ស្វែងរក​ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​មធ្យោបាយ​ជូន​បាន​ឆាប់រហ័ស​។​ ​

អគ្គនាយកដ្ឋាន​ពន្ធដារ​

ទាញយក៖ pdf