សេចក្តីជូនដំណឹងស្តីពីការធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្ម ដំណាក់កាលទី២
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្ម ដំណាក់កាលទី២។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើបច្ចុប្បន្នភាពគេហទំព័រសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ដែលមាន ឈ្មោះ www.businessregistration.moc.gov.kh ក្នុងគោលបំណងពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានឱ្យមានប្រសិទ្ធភាព និងស្ថិរភាព។ ទន្ទឹមនឹងនេះ មុខងារតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ នៅលើប្រព័ន្ធ ដែលបានធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានកែសម្រួលឱ្យដំណើរការជាប្រក្រតី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្រសួងពាណិជ្ជកម្ម
